បណ្តាញសង្គម

ឯកឧត្តម ឡាន់ ឆន កាន់បិណ្ឌវេនទី១១ នៅវត្តសុវណ្ណគិរីជ្រៃទោល ហៅ (វត្តបុស្សល្ហុង) ស្ថិតនៅភូមិតាត្រាវ ឃុំជីរោរ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

កាន់បិណ្ឌវេនទី១១ ត្រូវនឹថ្ងៃសោរ៍ ១១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅវត្តសុវណ្ណគិរីជ្រៃទោល ហៅ (វត្តបុស្សល្ហុង) ស្ថិតនៅភូមិតាត្រាវ ឃុំជីរោរ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ប្រកបដោយ សទ្ធាជ្រះថ្លា ការចូលរួមពីឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯឧ ហាក់សុខមករា និងលោកជំទាវ លោកឧកញ៉ា សូ សេត និងលោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្ស ប្រជាជនថ្នាក់ កណ្តាល ចុះជួយឃុំនិងក្រុម ការងារថ្នាក់ខេត្ត ក្រុមការងារយុវជនខេត្ត ស្រុក ឃុំ និងសកម្មជន យុវជនភូមិ ប្រកបទឹកមុខ ស្នាមញញឹម និង កាយវិការប្រតិបត្តិ ធម្មទាន ដោយជ្រះថ្លា របស់ពុទ្ធបរិស័ទ ទាំងអស់ គឺពិតជាបានបញ្ជាក់ថា ប្រជាជនយើង បាននឹងកំពុងរស់នៅ ប្រកបដោយ សុខដុមរមនា ក្រោមម្លប់សន្តិភាព និង ការអភិវឌ្ឍន៍ របស់ប្រទេសជាតិ ក្នុងសម័យតេជោ ។