បណ្តាញសង្គម

ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំអបអរសាទរ និងសំណេះសំណាល សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០១៦-២០១៧

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបជុំអបអរសាទរ និងសំណេះសំណាល សិស្សប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០១៦-២០១៧ ព្រមទាំងលោកគ្រូ អ្នកគ្រូ នាយក នាយករងវិទ្យាល័យ មកពីស្រុកក្រូចឆ្មារ ត្បូងឃ្មុំ មេមត់ និងក្រុងសួង ដែលប្រព្រឹត្តទៅ នៅស្នាក់ការគណបក្ស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។