បណ្តាញសង្គម

អំណោយមនុស្សធម៌ ជូនដល់លោកគ្រូ អ្នកគ្រូ ចូលនិវត្តន៍ ចំនួន ៣៥នាក់

ត្បូងឃ្មុំ: អតីតសិស្ស គ្រប់ជំនាន់នៃ វិទ្យាល័យត្បូងឃ្មុំ បានរៀបចំធ្វើ កម្មវិធីជួបជុំគ្នា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន សួង (អតីត វិទ្យាល័យត្បូងឃ្មុំ ) ដើម្បីរំលឹកអនុស្សាវរីយ៍ ដែលពួកគាត់ ធ្លាប់បានរៀនសូត្រ នូវវិទ្យាល័យដ៏ មានកិត្តិនាមមួយនេះ ។

កម្មវិធីនេះ ធ្វេីឡេីងដេីម្បី ប្រមូលថវិកា វិភាគទាន ដោយស្ម័គ្រចិត្ត សម្រាប់ជួយ ទ្រទ្រង់ ដល់លោកគ្រូ អ្នកគ្រូ ដែលចូលនិវត្តន៍ និងសិស្សក្រីក្រ ។ មានការអញ្ជើញចូលរួមពី សំណាក់លោកគ្រូ អ្នកគ្រូដែលកំពុងបំរើការ សព្វថ្ងៃ និងលោកគ្រូ អ្នកគ្រូ ដែលចូលនិវត្តន៍ផងដែរ ដែលមានរហូតដល់ ១៧០ រូប។

លោក ស្រេង ម៉ៅ តំណាង អតីតសិស្សវិទ្យាល័យត្បូងឃ្មុំ គ្រប់ជំនាន់ បានបញ្ជាក់ថា អតីតសិស្សវិទ្យាល័យ គ្រប់ជំនាន់ ព្រមទាំង ក្រុមគ្រួសារផង នឹងឆ្លៀតយកឱកាសនេះ បង្ហាញពីការ ដឹងគុណជាថ្មីម្តងទៀត ចំពោះកិច្ចខិតខំ ទាំងឡាយ របស់លោកគ្រូ អ្នកគ្រូ ក៏ដូចជាគណ:គ្រប់គ្រង វិទយាល័យគ្រប់ជំនាន់ ក្នុងការផ្ទេរចំណេះដឹង និងពង្រីកពុទ្ធិទាំងឡាយ ដល់ខ្លួនអស់រយ: កាលជាច្រេីនឆ្នាំ ។ ការប្រាស្រ័យ និងសំណេះសំណាល នៅឯពិធីនេះ ក៏នឹងជួយរឹតបន្តឹង ផងដែរនូវចំនងមិត្តភាព ជាភាតរៈនិងលើកកំពស់ សាមគ្គីភាពរវាងសិស្ស រួមជំនាន់ក៏ដូចជាសិស្ស រួមវិទ្យាល័យទាំងមូល ដែលមានវត្តមាន និងមានចំនួនរហូត ដល់ជាង៣០០នាក់ នៅក្នុងពិធី ។

នេះគឺជាលើកទីមួយ ហើយដែលមានការរៀបចំពិធី ជួបជុំដ៏ធំបែបនេះ និងមានអ្នកចូលរួមសរុបជិត ៥០០ នាក់ពីបណ្តាខេត្ត ក្រុងនានា ។ អតីតសិស្ស នីមួយៗបង់ថវិកា និងវិភាគទានដើម្បី ទ្រទ្រង់រាល់ចំណាយ នៃពិធីនិងសំរាប់បាន ជាថវិកាឧបត្ថម្ភ ដល់លោកគ្រូអ្នកគ្រូ ដែលចូលវិវត្តន៍ ចំនួន៣៥ រូប ដោយម្នាក់ៗទទួល បានកញ្ចប់អនុស្សាវរីយ៍ មួយនិងថវិកា ៤០០ ០០០ (សែសិបម៉ឺន) រៀល ។ ថ្វីត្បិតតែថវិកានេះ តិចតួចក៏ពិតមែន តែវាបង្ហាញពីការ ដឹងគុណនិងមនោសញ្ចេតនា គោរពស្រលាញ់ របស់អតីតសិស្សទាំងនេះ ។ ចំណែកលោកគ្ រូអ្នកគ្រូកំពុង បំរើការបច្ចុប្បន្ន ១៣០ នាក់ទទួល បាននូវកញ្ចប់អនុស្សាវរីយ៍ ម្នាក់មួយផងដែរ ។