បណ្តាញសង្គម

លោក ម៉ៅ ឌុង បានចូលរួមជូនដំណើរយុវជនក្រុង សង្កាត់ ភូមិ សាលារៀន និងសិស្សវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សួង ចំនួន ៣៥០ នាក់ ទៅទស្សនកិច្ច សាលាក្តីខ្មែរក្រហម បឹងជើងឯក និងគុកទួលស្លែង

នាព្រឹកព្រលឹម ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ លោក ម៉ៅ ឌុង ប្រធាន សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានចូលរួមជូនដំណើរយុវជនក្រុង សង្កាត់ ភូមិ សាលារៀន និងសិស្សវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សួង ចំនួន ៣៥០ នាក់ ទៅទស្សនកិច្ច សាលាក្តីខ្មែរក្រហម បឹងជើងឯក និងគុកទួលស្លែង រយៈពេល ១ ថ្ងៃ ក្រោមការជួយ ឧបត្ថម្ភគាំទ្រលើការចំណាយ ពីសំណាក់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តត្បូងឃ្មុំ ទទូលបន្ទុក លើការងារយុវជន ។