បណ្តាញសង្គម

ឯកឧត្តម ហាក់ សុខមករា បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពី ការដាក់បញ្ចូល សកម្មភាពមីន ទៅក្នុងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ថ្នាក់ឃុំ-សង្កាត់

នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរង ខេត្តត្បូងឃ្មុំ និងជាប្រធានគណកម្មាធិការ សកម្មភាពមីនខេត្ត (ភីម៉ាក់) បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពី ការដាក់បញ្ចូល សកម្មភាពមីន ទៅក្នុងផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ថ្នាក់ឃុំ-សង្កាត់ ដោយមានការអញ្ជើញ ចូលរួមពី តំណាងស្នងការ នគរបាលខេត្ត មន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត អភិបាលរងស្រុក ពាក់ព័ន្ធ នាយកទីប្រឹក្សាខេត្ត កងឯកភាព កម្ចាត់មីនទី៥ មេឃុំ និង ស្មៀនឃុំពាក់ព័ន្ធ ។