បណ្តាញសង្គម

ឯកឧត្តម ហាក់ សុខមករា បានអញ្ជើញចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារនៃសព លោកពូមេឃុំរការខ្នុរ ណុង ហ៊ុយ ដែលបានទទួលមរណៈភាព

នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមរំលែក ទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារនៃសព លោកពូមេឃុំរការខ្នុរ ណុង ហ៊ុយ ដែលបានទទួលមរណៈភាព កាលពីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ក្នុងជន្មាយុ ៥៨ឆ្នាំ ដោយរោគាពាធ ។

ការបាត់បង់លោកពូ គឺជាការបាត់បង់ ធនធានមនុស្សមួយរូប ដែលពិតជាបាន បម្រើប្រជាពលរដ្ឋ យ៉ាងសកម្ម និងស្មោះស្ម័គ្រ រយៈពេលកន្លងមក ។