បណ្តាញសង្គម

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​

នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម ឡុង ធាម អភិបាលរងខេត្តត្បូងឃ្មុំ តំណាងឯកឧត្តម អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជា អធិបតីភាព ក្នុងពិធីប្រកាស ចូលកាន់មុខតំណែង អភិបាលរងស្រុក និងនាយករដ្ឋបាល សាលាស្រុកពញាក្រែក ស្ថិតនៅសាលា ស្រុកពញាក្រែក ។

ក្នុងពិធីនោះដែរ ក៏មានការចូលរួមពី អភិបាលក្រុង-ស្រុក នាយករងរដ្ឋបាល សាលាខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត នាយកទីចាត់ការគ្រប់គ្រង ធនធានមនុស្ស ក្រុមប្រឹក្សាស្រុក ការិយាល័យនានាក្នុងស្រុក មេឃុំ មេភូមិ ស្មៀនឃុំ និងមន្ត្រីពាក់ព័ន្ធនានា ។