បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ៖ មានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាចបើកផ្លូវឲ្យកូនៗ និងក្មួយៗទាំងអស់មានអនាគតភ្លឺស្វាង និងកិតិ្តយសរុងរឿង

(ត្បូងឃ្មុំ)៖ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា សូមក្មួយៗចង់ចាំថា មានតែការអប់រំ និងចំណេះដឹងតែប៉ុណ្ណោះ ដែលអាចបើកផ្លូវ ទទួលយកអនាគតភ្លឺស្វាង កិត្តិយសរុងរឿង សម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល ។

ឯកឧត្តម  លី ឡេង ថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ និងចែកប័ណ្ណសរសើរ ព្រមទាំងផ្តល់រង្វាន់ ដល់សិស្សពូកែ និងផ្តល់វត្ថុអនុស្សាវរីយ៍ដល់លោកគ្រូ-អ្នកគ្រូ ដែលចូលនិវត្តន៍ ដោយមានចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព លោកគ្រូ អ្នកគ្រូឪពុក ម្ដាយ និងអាណាព្យាបាលសិស្សានុសិស្ស សរុបប្រមាណ១៧០០នាក់ នៅវិទ្យាល័យសម្តេចម៉ែ ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។