Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បើកយុទ្ធនាការចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋ៥០០ និងអំពាវនាវឲ្យប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ក្រោមប្រធានបទ «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់»

  • បោះពុម្ព

ឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បើកយុទ្ធនាការចែកមួកសុវត្ថិភាព ជូនប្រជាពលរដ្ឋ៥០០ និងអំពាវនាវឲ្យប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ ក្រោមប្រធានបទ «មួកសុវត្ថិភាពមួយ ជួយជីវិតបានម្នាក់» ដែលរៀបចំឡើងដោយ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ស្ថិតនៅមុខវិទ្យាល័យ ហ៊ុន សែន ពញាក្រែក តាមបណ្តោយ ផ្លូវជាតិលេខ៧ ក្នុងស្រុកពញាក្រែក នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧នេះ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋដែលបានទទួលមួកសុវត្ថិភាពនាពេលនោះ បានសម្តែងនូវការដឹងគុណ ចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរសាធារណការខេត្ត ជាពិសេសថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ដែលលោកតែងតែគិតគូរ ពីសុខសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ ហើយបន្ទាប់ពីទទួលមួកនេះទៅ ពួកគាត់សន្យាថានឹង ពាក់មួកសុវត្ថិភាពជាប់ជាប្រចាំ និងគោរពច្បាប់ ចរាចរណ៍រាល់ពេលបើកបរ ដើម្បីការពារ អាយុជីវិតពួកគាត់ និងអ្នកដទៃផងដែរ ៕