បណ្តាញសង្គម

មូល​ហេតុពិសេសៗ​ ដែល​ខេត្ត​ត្បូង​ឃ្មុំ ក្លាយ​ជា​គោល​ដៅ​ទី១របស់​ Miss Global 2017

កម្មវិធី Miss Global រដូវកាលថ្មី បានចាប់ផ្ដើមដំណើរការចាប់ពី ថ្ងៃស្អែកនេះតទៅហើយ ក្នុងនោះគោលដៅដំបូងរបស់កម្មវិធីខាងលើ គឺជាស្រុកដ៏ល្បី១ ក្នុងខេត្តត្បួងឃ្មុំ។

ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងកាល ពីរសៀលថ្ងៃ ទី០៥ ខែ វិច្ឆិកា ឆ្នាំ២០១៧នេះ ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ស្អែកនេះ បរវកញ្ញាពិភពលោក ឆ្នាំ២០១៦ និងក្រុមបេក្ខភាព Miss Global 2017 ជាង៦០រូប ផ្សេងទៀត នឹងមានពីបេសកកម្ម ក្នុងកិច្ចគាំពារបរិស្ថាន នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយបវរកញ្ញាទាំងអស់ នឹងយកកូនឈើ សរុប១ម៉ឺនដើមទៅដាំលម្អ និងជួយទ្រទ្រង់ដល់បរិស្ថាន ។

ឯកឧត្តម មានប្រសាសន៍ថា មូលហេតុដែលជ្រើសរើស យកស្រុកអូររាំងឳ ជាគោលដៅដំបូងក្នុងកម្មវិធី Miss Global ព្រោះស្រុកនេះ ជាតំបន់ដែលមានទេសភាព ធម្មជាតិស្រស់ត្រកាល និងស្ថិតនៅ ក្នុងផែនការអភិវឌ្ឍន៍របស់ក្រសួង មិនត្រឹមតែប៉ុណ្ណោះ វាជាខេត្តដែលមានទីតាំង នៅជិតរាជធានីភ្នំពេញ ដោយអាចប្រើរយៈពេល ធ្វើដំណើរប្រមាណ ២ម៉ោងប៉ុណ្ណោះ ។

សម្រាប់បេសកកម្មនេះ ក្រុមបវរកញ្ញា មិនត្រឹមតែមានភារកិច្ច ដាំកូនឈើតែ១មុខទេ ពួកគេនៅមានកម្មវិធី ទស្សនកិច្ចជាច្រើន ទៀតដូចជា ការសិក្សាពីការ ប្រកបរបរ និងជីវភាពប្រជាពលរដ្ឋ សាលារៀន វត្ត អារាម និង ផ្សារ ជាដើម ៕