បណ្តាញសង្គម

ព្រោះ កឹម សុខា ក្បត់ជាតិ! ជំទប់ទី២ឃុំបឹងព្រួល ខេត្តត្បូងឃ្មុំ ម្នាក់ទៀតហើយ ប្រកាសដើរចេញពីបក្សសង្រ្គោះជាតិ មកសុំរួមរស់ជាមួយគណបក្សប្រជាជន

(ត្បូងឃ្មុំ)៖ ជំទប់ទី២ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ម្នាក់ទៀតហើយ មកពីគណបក្សឆាំង បានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយ គណបក្ស ប្រជាជនកម្ពុជា ដោយសារតែគាត់ បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស ។

នេះបើតាមលិខិត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅ ព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ។ លោក ស្មាត សេត អាយុ៦៣ឆ្នាំ ជំទប់ទី២ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ របស់គណបក្សសង្គ្រោះជាតិ បានសរសេ ក្នុងលិខិតលាឈប់ ពីគណបក្យសង្រ្គោះជាតិថា ដោយមើលឃើញអំពើក្បត់របស់លោក គឹម សុខា និងគណបក្យសង្រ្គោះជាតិ បានឃុបឃិតជាមួយបរទេស ចង់បំផ្លិចបំផ្លាញ ប្រទេសជាតិ ទើបលោកសម្រេច ចិត្តសុំចូលជា សមាជិកគណបក្យ ប្រជាជន ។