Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អារ៉ាប៊ីសាអូឌីត៖ «បុត្រាមួយអង្គ​ក្ស័យព្រះជន្ម ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ» ខណៈសន្តិសុខ​ជាតិត្រូវបានរឹតបន្តឹង!

  • បោះពុម្ព

(រីយ៉ាត)៖ ព្រះអង្គម្ចាស់ អារ៉ាប៊ីសាអូឌីត មួយអង្គ បានសោយទិវង្គត នៅក្នុងហេតុការណ៍ ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅក្បែរតំបន់ជាប់ព្រំដែន ជាមួយប្រទេសយ៉េមែន ស្របពេលដែល ស្ថានការណ៍ក្នុងតំបន់ កំពុងក្តៅគគុកខ្លាំង ។ នេះបើតាមស្ថានីយ៍ ទូរទស្សន៍រដ្ឋ អារ៉ាប់ដកស្រង់ដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។

យោងតាមស្ថានីយ៍ទូរទស្សន៍ រដ្ឋអារ៉ាប៊ីសាអូឌីត Al-Ikhbariya ព្រះអង្គម្ចាស់ Mansour bin Muqrin ជាអភិបាលរង នៃខេត្ត Asir បានធ្វើដំណើរជាមួយមន្ត្រី ជាច្រើននាក់នៅពេល ឧទ្ធម្ភាគចក្រធ្លាក់កាលពីថ្ងៃអាទិត្យ ។ ចំណែកឯមូលហេតុ នៃឧប្បដិហេតុនេះ មិនទាន់ត្រូវ គេបញ្ជាក់នៅឡើយទេ ក៏ប៉ុន្តែវាបានកើតឡើង នៅចំពេលព្រះរាជាទាយាទ ព្រះអង្គម្ចាស់ Mohammed bin Salman បានដឹកនាំយុទ្ធនាការ ប្រឆាំងអំពើពុករលួយ ដោយចាប់ខ្លួន ព្រះអង្គម្ចាស់ ១១អង្គ និងរដ្ឋមន្ត្រី ០៤រូប កាលពីចុងសប្ដាហ៍ កន្លងទៅ ហើយដែលប្រតិបត្តិការ នេះត្រូវបានគេមើលឃើញថា គឺជាយុទ្ធនាការពង្រឹង អំណាចនៃគ្រួសាររាជវង្ស Salman ។

គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Mansour bin Muqrin ដែលបានសោយទិវង្គត នៅក្នុងគ្រោះថ្នាក់ធ្លាក់ ឧទ្ធម្ភាគចក្រ គឺជាបុត្រានៃអតីត ទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Muqrin bin Abdul Aziz។ ព្រះអង្គម្ចាស់ Muqrin នេះឯងត្រូវបានស្ដេច Salman ដកដំណែងកាលពីឆ្នាំ២០១៥ ប្រគល់ឱ្យព្រះអង្គម្ចាស់ Muhammad bin Nayef ដែលត្រូវបានដកតំណែង បន្តប្រគល់ឱ្យរាជទាយាទ បច្ចុប្បន្នព្រះអង្គម្ចាស់ Mohammad bin Salman កាលពីខែមិថុនា ឆ្នាំ២០១៧ ៕