Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ភារកសិកម្ម ជាច្រើនប្រភេទ ត្រូវបានប្រគល់ជូន ប្រជាកសិករ ដែលចូលរួមអនុវត្ត គម្រោងជំរុញផលិតកម្ម ស្បៀងក្នុងខេត្តត្បូងឃ្មុំ ចំនួន ១៣៣គ្រួសារ មកពីក្រុងសួង ស្រុកត្បូងឃ្មុំ ពញាក្រែក និងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

  • បោះពុម្ព

សម្ភារកសិកម្ម ជាច្រើនប្រភេទ ប្រព័ន្ធស្រោចស្រព សន្សំសំចៃទឹក ដែលកាត់បន្ថយ កម្លាំងពលកម្ម ក្នុងផលិតកម្ម កសិកម្មដំណាំបន្លែ ជីកសិកម្ម ត្រូវបានប្រគល់ជូន ប្រជាកសិករ ដែលចូលរួមអនុវត្ត គម្រោងជំរុញផលិតកម្ម ស្បៀងក្នុងខេត្តត្បូងឃ្មុំ ចំនួន ១៣៣គ្រួសារ មកពីក្រុងសួង ស្រុកត្បូងឃ្មុំ ពញាក្រែក និងស្រុកអូររាំងឪ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន កុសល្យ អភិបាលរង ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងបរិវេណសាលាក្រុងសួង ។

កញ្ញាបណ្ឌិត ចាន់ ផលលឿន នាយិការង អគ្គនាយកដ្ឋានកសិកម្ម និងជានាយិកាគម្រោង ជំរុញផលិត្ម្មស្បៀង បានមានប្រសាសន៍ថា ដោយពិនិត្យឃើញ ពីកង្វះបន្លែសម្រាប់ ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កសិករជួបការលំបាកទុន ក្នុងផលិតកម្មបន្លែ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឥណទាន របស់រដ្ឋទាំងស្រុង ប្រមាណ ៨០ ០០០លានរៀល សម្រាប់ជំរុញ ការផលិតបន្លែសុវត្ថិភាព ផលិតស្រូវក្រអូប ដោយផ្សារ ភ្ជាប់ជាមួយទីផ្សារ តាមរយៈផលិតកម្មកសិកម្ម តាមកិច្ច សន្យា ក្នុងបំណងលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ និងធានាស្ថេរភាព ទីផ្សារកសិផល ។

ក្នុងគម្រោងនេះ រាជរដ្ឋា ភិបាលនឹងផ្តល់សម្ភារ ប្រព័ន្ធស្រោច ស្រពដែលជា បច្ចេកវិទ្យាថ្មី កាត់បន្ថយចំណាយ ផលិតកម្ម និងសុវត្ថិភាព ចំណីអាហារ និងផ្តល់ទុនក្នុង ការចាប់ ផ្តើមផលិតកម្មផងដែរ ដោយក្នុងមួយ គ្រួសារទទួលបាន១ ៩៥០ ០០០រៀល ។

ក្នុងឳកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណ ដល់ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរ ជួយដោះស្រាយការ លំបាករបស់ប្រជា កសិករគ្រប់ កាលៈទេសៈនិងបានគិតគូរក្នុងការ លើកស្ទួយជីវភាពតាម រយៈការដាំដុះដំណាំ បន្លែដូចនាឪកាសនេះ ។

ឯកឧត្តម ក៏ថ្លែងអំណរគុណ ដល់អគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម ដែលមានកញ្ញា នាយិកាគម្រោង ដែលបានប្រឹងប្រែង ក្នុងការនាំមកនូវ បច្ចេកទេសថ្មីៗ ផ្តល់នូវគុណប្រយោជន៍ដល់ ប្រជាកសិករ ជាពិសេសទៀតនោះ គឺការនាំមកនូវសម្ភារ បរិក្ខា ប្រព័ន្ធស្រោច ស្រពបែបទំនើប ជី និងថវិកាឧបត្ថម្ភធន ដែលពិតជាឆ្លើយ តបតម្រូវចាំបាច់នាពេលបច្ចុប្បន្ម និងឈានទៅការ បង្កើនចំណូលជាប្រចាំក្នុងគ្រួសារ ។

ឯកឧត្តម បានផ្តាំផ្ញើ ដល់ប្រជាកសិករទាំង ១៣៣ គ្រួសារដែលចូល រួមអនុវត្តគម្រោងនេះ ប្រឹងប្រែង យកចំណេះដឹងដែលមន្ត្រី បច្ចេកទេសផ្តល់ជូន ទៅអនុវត្តឲ្យបានខ្ជាប់ខ្ជួន ព្រោះនេះជាបច្ចេកទេសថ្មី ដែលប្រទេស អភិវឌ្ឍន៍នានា កំពុងអនុវត្តបាន ដោយជោគជ័យ។ ខ្ញុំសង្ឃឹមថា នាពេលខាងមុខ ខេត្តត្បូងឃ្មុំ នាំមុខជាខេត្ត ផ្គត់ផ្គង់បន្លែសុវត្ថិភាព ថែមទៀត ៕