បណ្តាញសង្គម

ពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំថ្មី

ពិធីប្រកាសតែងតាំង ចូលកាន់មុខតំណែង ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តត្បូងឃ្មុំថ្មី ក្រោមអធិបតីលោកជំទាវ ប៉ែន ឆដា រដ្ឋលេខាធិការក្រសួង និងជាតំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ អញ្ជើញចូលរួមពី ប្រតិភូក្រសួងរ៉ែ និងថាមពល ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ/អង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត ។

សូមបញ្ជាក់ថា៖ ពិធីនេះប្រព្រឹត្តិ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នៅសាលាខេត្តត្បូងឃ្មុំ ដោយលោក ប៉ុន ប៊ុនធឿន អតីតជា អធិការ នៃអធិការដ្ឋានក្រសួងរ៉ែ និងថាមពល ត្រូវប្រកាសចូលកាន់ មុខតំណែងជា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តត្បូងឃ្មុំ បន្ទាប់ពីអតីត ប្រធានមន្ទីរចាស់ ផ្លាស់ទៅក្រសួង ៕