Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានអនុម័តរបៀបវារៈចំនួន៤បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចម្រើន

  • បោះពុម្ព

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ របៀបវារៈចំនួន៤ ត្រូវបានលើកយក មកអនុម័ត ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤២ អាណត្តិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ប្រធានមន្ទីរ ជុំវិញខេត្ត នាយករដ្ឋបាល សាលាខេត្ត នាយកទីចាត់ការ និងមន្ត្រីរាជការ ជាច្រើនកុះករ ។

គូសបញ្ជាក់ដែរថា ៖ របៀបវារៈចំនួន៤ ដែលលើកយកមក អនុម័តក្នុងកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តនេះ រួមមាន ៖ ១.ពិនិត្យ និងអនុម័តលើ សេចក្ដីព្រាង កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញ លើកទី៤១ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ២. ពិនិត្យ ពិភាក្សា និងអនុម័ត លើរបាយការណ៍ រីកចម្រើនប្រចាំខែតុលា របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ៣.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងផែនការលទ្ធកម្ម ឆ្នាំ២០១៨ និង៤.ពិនិត្យកែសម្រួល សេចក្ដីព្រាងរបាយការណ៍ ១០ខែ សម្រាប់វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត និងឯកសារមួយចំនួន សម្រាប់វេទិកាផងដែរ ៕