បណ្តាញសង្គម

កិច្ចប្រជុំសរុបលទ្ធផល អនុវត្តមុខងារ និងការផ្ដល់សេវាថ្នាក់ក្រោមជាតិ ទាំងខេត្តត្បូងឃ្មុំ

នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មន្ទីរបរិស្ថានខេត្ត សហការជាមួយ សាលាខេត្តត្បូងឃ្មុំ បានរៀចំកិច្ចប្រជុំ សរុបលទ្ធផល អនុវត្តមុខងារ និងការផ្ដល់ សេវាថ្នាក់ក្រោមជាតិ ទាំងខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ចាយ សាមិត្ត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងឯកឧត្តម ប៉ែន កុសល្យ អភិបាលរង ខេត្តត្បូងឃ្មុំ


ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយក គណៈប្រតិភូ ក្រសួងបរិស្ថាន នាយករង រដ្ឋបាលសាលាខេត្ត ថ្នាកដឹកនាំមន្ទីរ/ អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក និងម្ចាស់ក្រុមហ៊ុនដឹក សំរាមយ៉ាងច្រើនកុះករ ៕