បណ្តាញសង្គម

ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បាននាំនូវបច្ច័យរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគេនព្រះគ្រូចៅអធិការវត្តអង្គរក្នុង ឃុំដូនតី សម្រាប់ប្រើប្រាស់ក្នុងជួសជុលព្រះវិហារ

នៅរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បាននាំនូវបច្ច័យ របស់សម្ដេច វិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធ សភានៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគេនព្រះគ្រូចៅ អធិការវត្តអង្គរក្នុង ឃុំដូនតី សម្រាប់ប្រើប្រាស់ ក្នុងជួសជុលព្រះវិហារ ក៏ដូចជាចាត់ចែង សម្រាប់ប្រើប្រាស់ ក្នុងការសាងទីអារាម នៃវត្តនេះ ។

កម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាល ស្រុកពញាក្រែក ព្រមទាំងមន្ត្រីរាជការ សាលាខេត្ត សាលាស្រុក ក្រុមប្រឹក្សា ឃុំដូនតី និងប្រជាប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ ។

ថ្លែងការក្នុងការ សំណេះសំណាល ជាមួយមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធី ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការជំរាប ជូនពីការអភិវឌ្ឍន៍របស់ប្រទេសជាតិនេះ ពេលសព្វថ្ងៃ និងជម្រាបជូនពីការវិវត្ដន៍ នៃសភាពការណ៍នយោបាយ ដែលកំពុងតែកើតមាន ក្នុងពេលបច្ចុប្បន្ន ព្រមទាំងជម្រាប ជូនពីរូបភាពនៃ បដិវដ្ដពណ៌ដែលធ្លាប់កើតមាន និងកំពុងកើតមាន នៅក្នុងប្រទេសកម្ពុជា យើងផងដែរ ។