បណ្តាញសង្គម

សហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានទទួលគណៈប្រតិភូ សមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ

ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ម៉ៅ ឌុង ប្រធានស.ស.យ.ក ខេត្ត បានទទួលគណៈប្រតិភូ សមាគមសម្ព័ន្ធយុវជនវៀតណាម ខេត្តតៃនិញ ដឹកនាំដោយលោក VO QUOC KHANH ប្រធានសមាគមសម្ព័ន្ធ យុវជនវៀតណាម ខេត្តតៃនិញ ដើម្បីជួបពិភាក្សាលើ សេចក្ដីព្រាងចុះអនុស្សារណៈយោគយល់ គ្នារវាង សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តត្បូងឃ្មុំនៃ ព្រះរាជាណាចក្រកម្ពុជា និងសមាគមសម្ព័ន្ធ យុវជនវៀតណាម ខេត្តតៃនិញ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។