បណ្តាញសង្គម

ឧប្បករណ៍នេសាទខុសច្បាប់នៅតែដំណើរការយ៉ាងរលូនក្នុងឃុំទន្លេបិទ

ត្បូងឃ្មុំ៖ ឧប្បករណ៍នេសាទ ខុសច្បាប់ មានដាក់ដៃស្បៃមុង រាប់សិបដៃយ៉ាង ព្រោងព្រាតតែម្ដង តាមបណ្ដោយដងអូរព្រែកជីក ដូនម៉ៅដែលជាមុខទឹក កំពុងតែហូរស្ថិតនៅ ក្នុងភូមិព្រែកជីកដូនម៉ៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោក គីម ដារឹទ្ធ នាយរងសង្កាត់ រដ្ឋបាលជលផលត្បូងឃ្មុំ បានអោយដឹងថា អោយទាក់ទងទៅលោក ផល្លីន នាយផ្នែកជលផល ហេីយលោកនាយផ្នែក បានអោយដឹងថា លោកអត់ពាក់ព័ន្ធ នឹងតំបន់នោះទេ ទីតាំងនោះ ជាកន្លែងរបស់លោក គឹម ដារឹទ្ធិ ហៅត្រេននោះទេ ។

បើតាមប្រភពពីលោក ស្រេត ប្រធានសហគមន៍ ឃុំទន្លេបិទបានអោយដឹងថា កាលពីឆ្នាំ ២០១៦ លោកធ្លាប់បង្ក្រាបឧប្បករណ៍ នេសាទខុសច្បាប់ នៅទីតាំងនេះដែរតែត្រូវ លោក គឹម ដារឹទ្ធិ ហៅ ( ត្រេន ) មកកាងប្រមូលឧប្បករណ៍ នេសាទខុសច្បាប់នោះ ប្រគល់អោយម្ចាស់ បទល្មើសវិញអស់ ក្រោមលេសថា កម្លាំងសហគមន៍ បង្ក្រាបគ្មានកម្លាំងសមត្ថកិច្ច ចូលរួម ។ ប្រជាពលរដ្ឋបានរឹះគន់ថា ឃើញតែប្រជាពលរដ្ឋខឹលខូច មួយក្ដាប់តួចហ្នឹងត្រូវរ៉ូវ ជាមួយមន្ត្រីពាក់ព័ន្ធតូចតាច ខាងក្រោមយកលុយ យកកាក់គេពីជនល្មើស បើកដៃអោយជនល្មើសបំផ្លាញ ធនធានធម្មជាតិ ដោយប្រើឧប្បករណ៍ នេសាទខុសច្បាប់ ។

ប្រជាពលរដ្ឋលោក បានបន្តទៀតថា បើខ្មោចស្រុក មិនអោយដៃខ្មោចព្រៃ ណាវាមហ៊ានទៅ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ខិតខំប្រលែងកូនត្រី មច្ឆាជាតិ គ្រប់ខេត្ត ក្រុង ស្រុក មួយឆ្នាំៗមិនតិចទេ អស់ទាំងថវិការដ្ឋ ខាតទាំងពេលវេលា តែមន្ត្រីក្រោមៗ បែរជាឃុបឃិត ជាមួយជនខឹលខូចប្រើ ឧប្បករណ៍នេសាទ ខុសច្បាប់ទៅវិញ ៕

សាន វិឡែម 22.11.2017