Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការប្រកបមុខរបរធ្វើរនាបឬស្សីលក់ធ្វេីឱ្យជីវភាពគ្រួសារប្រសើរឡេីងរបស់អ្នកភូមិជីរោទិ៍ ស្រុកត្បូងឃ្មុំ

  • បោះពុម្ព

ត្បូងឃ្មុំ៖ ប្រជាពលរដ្ឋរស់ នៅភូមិជីរោទ៍លើ ទី ១ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ប្រមាណម្ភៃភាគរយបានចាប់ យករបរធ្វើរនា បឬស្សីលក់ ដេីម្បីជួយសម្រួលជីវភាព គ្រួសារឱ្យមានភាព ធូរធារប្រសេីរ ឡេីងជាលំដាប់ ដោយសារមុខរបរនេះ មានទីផ្សារល្អ ដែលប្រជាជនក្នុងស្រុក ត្រូវការជាចាំបាច់ ។

លោកពូ ងាន់ ហ៊ីម ជាប្រជាពលរដ្ឋរស់នៅ ក្នុងភូមិជីរោទ៍លើទី ១ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា លោកពូបានទៅទិញ ឬស្សីមកពីប្រជាពលរដ្ឋ នៅស្រុកឆ្លូងខេត្តក្រចេះក្នុង ១ ដើមតម្លៃ ៤.០០០ ទៅ ៥.០០០ ៛ ចងជាក្បូន បណ្ដែតតាមទឹក ទន្លេមេគង្គមក ។

ហើយជួលអោយ ប្រជាពលរដ្ឋនៅក្នុងភូមិពុះ និង លួសជារនាបក្នុង ១ បន្ទះតម្លៃ ២០០ ៛ ។ ទើបចងជាបាច់ៗ ហើយក្នុង ១ បាច់ចំនួន ៥០ បន្ទះរនាប ទើបជួលគេលើក ដាក់លើរថយន្ត និង ដឹកទៅដល់គោលដៅ ដាក់ចុះវិញតម្លៃ ៥.០០០ ៛ ហើយយកទៅបោះ អោយម៉ូយគិតជា ម៉ែត្រគឺ បាច់ណាប្រវែង ៧ ម៉ែត្រតម្លៃ ៧០.០០០ ៛ បាច់ណាប្រវៃង ៨ ម៉ែត្រតម្លៃ ៨០.០០០ ៛ តាមវែងតាមខ្លី ។ ផលប្រយោជន៍ នៃរនាបឬស្សីគឺ គេយកទៅធ្វើរនាបផ្ទះ ធ្វើបែរចិញ្ចឹមត្រី ចងជាកញ្ច្រែងឆ្អឹង ចាក់សាបជំនួសដែក ធ្វើជាគ្រឿងសង្ហារឹម ជំនួសឈើផ្សេងៗបានទាំងអស់ ។ លោកពូ ងាន់ ហ៊ីម បានបន្តទៀតថា លោកពូចាប់យករបរធ្វើរនាបលក់នេះ ជាយូរយារណាស់ មកហើយៗ ដូច្នេះ ធ្វើអោយ គ្រួ សារលោកពូទទួល បានជីវភាពធូរធារ ដែលចំណូលក្នុង១ខែមិនក្រោម២លានរៀលទេ ពិសេសទៀត គ្រួសារពួកគាត់ មិនបាច់ធ្វើចំណាកស្រុក ទៅធ្វើការងារនៅប្រទេស គេដោយខុសច្បាប់នោះទេ ។

ចំណែកប្អូនប្រុស ជា សុខណេង រស់នៅភូមិជួរកណ្ដាល ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអ្នកស៊ីឈ្នួលលួសរនាបអោយលោកពូ ងាន់ ហ៊ីម បានអោយដឹងថា ប្អូនប្រុសស៊ីឈ្នួលលួស រនាបក្នុង ១ សន្លឹកបានតម្លៃ ២០០ ៛ ហើយក្នុង ១ ថ្ងៃប្អូនប្រុសលួសបាន ១២០ សន្លឹក ដូច្នេះប្អូនរកចំណូលបានក្នុង ១ ថ្ងៃ ២៤.០០០ ៛ ប្អូនប្រុសបានបន្ថែមថា ប្អូនប្រុសធ្វើការងារនេះ ងាយស្រួលអាចរកចំណូល យកមកចិញ្ចឹមគ្រួសារ បានល្អប្រសេីរមួយកំរិតផងដែរ ៕

 

 

សាន វិឡែម 23.11.2017