បណ្តាញសង្គម

អភិបាលខេត្តត្បូងឃ្មុំ ដឹកនាំមន្ត្រី សិស្ស និងនិស្សិតជាង៦០០នាក់ ធ្វើការដាំកូនឈើ និងសម្អាតបរិស្ថាន ជុំវិញតំបន់រដ្ឋបាលខេត្ត អបអរទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០១៧ ក្រោមប្រធានបទ«តោះ នាំគ្នាសំអាតផ្ទះរបស់យើង»

ដើម្បីអបអរសាទរទិវា អនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០១៧នេះ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តត្បូងឃ្មុំ សហការ ជាមួយមន្ទីរ បរិស្ថានខេត្តត្បូងឃ្មុំ និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានរៀបចំទិវាអនាម័យ បរិស្ថានជាតិ ២៣ វច្ឆិកា ក្រោមប្រធានបទ« តោះ នាំគ្នាសំអាតផ្ទះរបស់យើង » ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ/ អង្គភាពជុំវិញខេត្ត សហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត និងនិសិ្សតមកពីសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សរុបប្រមាណជាង ៦០០នាក់ ។

សូមបញ្ជាក់ថា ៖ ទិវានេះ រៀបចំឡើងក្នុងគោលបំណង ជំរុញនិងលើកកម្ពស់ ការយល់ដឹងកិច្ចគាំពារ ការទុកដាក់សំរាម និងថែរក្សាសំរាម អោយមានសណ្ដាប់ធ្នាប់ ដើម្បីអោយ ប្រជាពលរដ្ឋបានឃើញ និងយកអនុវត្តតាម ក្នុងការកាត់បន្ថយការ ប្រើប្រាស់ថង់ប្លាស្ទីក និងចូលសំអាត សោភ័ណ្ឌភាពទីក្រុងផងដែរ