បណ្តាញសង្គម

ឯកឧត្តម លី ឡេង បាននាំយកថវិកាចំនួន២០លានរៀន ឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ទូទាំងខេត្តត្បូងឃ្មុំ

នាសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ ឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាលខេត្តត្បូងឃ្មុំ បាននាំយកថវិកាចំនួន ២០លានរៀន ឧបត្ថម្ភដល់កងកម្លាំង ប្រដាប់អាវុធទាំង៣ ទូទាំងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមគ្នា ប្តេជ្ញាការពារសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ និងប្រឆាំងដាច់ខាត់ រាល់សកម្មភាពបង្ក ភាពអសន្តិសុខ ដែលធ្វើអោយមាន ភាពចលាចល បាត់បង់ស្ថេរភាព សណ្តាប់ធ្នាប់ សាធារណៈ ក្នុងសង្គមជាតិទាំងមូល ។