Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កសិករចិញ្ចឹមគោ ធំធាត់លឿន ដោយឲ្យស៊ីស្មៅ អូស្ត្រាលី

  • បោះពុម្ព

ត្បូងឃ្មុំ៖ កសិករ ភូមិអំពិលជ្រុំ និង ភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បាននាំគ្នាចិញ្ចឹមគោ តាមលក្ខណៈបច្ចេកទេស ដោយឲ្យវាស៊ីស្មៅ បួនប្រភេទ គឺ ១-ស៊ីមួង ២-ស្តាយឡូ ៣-ម៉ូលឡាតូ និងទិ៤-យីននា ដែលជាប្រភេទស្មៅនាំ ចូលមកពីប្រទេសថៃ (ប្រភពដើម ប្រទេសអូស្ត្រាលី) ធ្វើឲ្យគោ ធំធាត់លឿនជាង ការចិញ្ចឹមតាមលក្ខណៈធម្មជាតិ ព្រោះស្មៅទាំងប្រភេទនេះ មានសារធាតុប្រូតេអ៊ីន ច្រើនជាងស្មៅ យើងធម្មតា ។

កសិករទាំង ២ភូមិនេះ សប្បាយចិត្តដាំស្មៅ នឹងចិញ្ចឹមគោ ធ្វើឲ្យជីវភាពពួកគាត់ ប្រសើរជាងមុនជាលំដាប់ ។ លោក ធឿន ធីម ដែលជាតំណាងកសិករទាំង ២ភូមិ បានបញ្ជាក់ឲ្យដឹងថា តាំងពីពួកគាត់នាំ គ្នាដាំស្មៅទាំង៤ ប្រភេទនេះមក ឃើញថា ងាយស្រួល ជាងយើងចញ្ចឹមគោ ឲ្យវាស៊ីស្មៅតាមវាល តាមស្រែឬ តាមកន្លែងផ្សេងៗនោះ បើយើងមានដីទំហំ១ហិចតា កសិករដាំស្មៅ ប្រភេទ៤មុខខាងលើ យើងអាចចិញ្ចឹមគោបាន ចំនួន១៦ក្បាល គឺច្រូតស្មៅ ដាក់ឲ្យវាស៊ីវិលជុំ គ្រាន់តែខែប្រាំងយើងត្រូវការបាញ់ទឹកដាក់ ចំការស្មៅក្នុង១ខែ ចំនួន៣ដង ហើយស្មៅទាំង ៤ប្រភេទនេះ កសិករត្រូវប្រើជីលាមក គោដាក់ជាការល្អ ព្រោះជីលាមក គោវាជួយឲ្យដីធូរ ធ្វើឲ្យស្មៅចាក់ឫស បានល្អ និងងាយលូតលាស់ ។

លោក ធីម បានបញ្ជាក់ទៀតថា ក្នុងស្មៅទាំង ៤ប្រភេទនេះ ទៀតសោត គឺប្រភេទដែលល្អ គឺប្រភេទស្មៅ ទី១-ស៊ីមួង ល្អជាងគេ ដោយវាមានជាតិប្រូតេអ៊ីន ច្រើនជាងគេ ដាំឆាប់ដុះ ធន់នឹង អាកាសធាតុ គោស៊ីឆាប់ធំលឿន កសិករដែល មានដីធំងាយដាំ ងាយស្រួល អាចផ្គត់ផ្គង់គោស៊ី ។ ការចិញ្ចឹមកសិករអាចលក់បានពី ៣០ទៅ៤០លាន ក្នុងមួយឆ្នាំ ក្នុងទំហំដី១ហិចតា សព្វថ្ងៃ ទីផ្សារ ក្នុងស្រុកក៏មាន លក់ទៅក្រៅក៏បាន តែឆ្នាំនេះតម្លៃគោចុះថោកជាងរាល់ឆ្នាំ កាលពី៣ឆ្នាំមុន គោថ្លៃគិតត្រឹមឆ្នាំនេះ ខុសគ្នារហុតដល់ពាក់ កណ្តាលឯណោះ ។

ហើយកសិករទាំង ២ភូមិ ខាងលើប្រមាណ ២០ភាគរយ បាននាំគ្នាចិញ្ចឹមគោ ដែលទទួលបានជីវភាព ប្រសើរជាងមុន នឹងមិនធ្វើចំណាក ស្រុកថែមទៀតផងដែរ ៕