បណ្តាញសង្គម

សិក្ខាសាលា ស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការចូលនិវត្តន៍ ការបាត់បង់សម្បទាវិជ្ជាជីវៈ និងការឧបត្ថម្ភម្តងគត់

មន្ត្រីជាន់ខ្ពស់ ក្រសួងមុខងារ សាធារណៈ ៖ មន្ត្រីរាជការ ទាំងអស់ អ្នកណាក៍ដោយ ត្រូវតែចូលរួម វគ្គបណ្តុះបណ្តាល ក្នុងនោះ សម្រាប់គោលការណ៍ថ្មី មន្ត្រីចូលក្របខណ្ឌថ្មី បើសិនមិនបានចូលរួម វគ្គបណ្តុះបណ្តាល ១០៨ ម៉ោងសិននោះទេ គឺមិនបានតាំង ស៊ុបនោះឡើយ ដើម្បីអោយ សិស្សនិស្សិត ចូលបម្រើរាជការ បានដឹងថាអ្វី ជាមន្ត្រី មន្ត្រីរាជការ មានកាតព្វអ្វីខ្លះ ដើម្បីអោយយល់ ច្បាស់សិន មុនឈានជើង ចូលបម្រើការងាររដ្ឋ ។

ឯកឧត្តម ជុក មុនី អនុរដ្ឋលេខាធិការ ក្រសួងមុខងារ សាធារណៈ តំណាង ឯកឧត្តម រដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន ថ្លែងបែបនេះ ក្នុងឳកាស ដែលឯកឧត្តម និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ អភិបាលរង ខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលា ស្តីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹង ការចូលនិវត្តន៍ ការបាត់បង់ សម្បទាវិជ្ជាជីវៈ និងការឧបត្ថម្ភម្តងគត់ ដែលធ្វើឡើង នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំសាលា ខេត្តត្បូងឃ្មុំ ដោយមាន ការចូលរួមពី មន្ត្រីរាជការសុីវិល តាមមន្ទីជុំវិញខេត្ត ។

ឯកឧត្តម គូសបញ្ជាក់ថា ក្រោមការដឹកនាំ របស់សម្តេចតេជោ អាណត្តិនេះ ជាអាណត្តិមួយ ដែលការកែទម្រង់ ជាងអាណត្តិ ណាៗទាំងអស់ ក្នុងនោះទិសស្លោក របស់សម្តេចតេជោ <<បើយើងមិនកែទម្រង់ យើងស្លាប់ បើយើងកែទម្រង់ យើងរស់ >> ដំណាក់កាលការវិវត្តន៍ នៃការកំណែទម្រង់នេះ គឺសំខាន់ណាស់ ក្នុងការបង្កើន សមត្ថភាពមន្ត្រីរាជការ សុីវិល ដើម្បីដើរអោយទាន់សម័យ នៃការកែទម្រង់ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ អភិបាលរង ខេត្តត្បូងឃ្មុំ បានអោយដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៧នេះ មន្ត្រីរាជការសុីវិល សរុបនៅក្នុងខេត្តត្បូងឃ្មុំ ក្របខណ្ឌមន្ត្រីរាជការ ទូទាំងខេត្តសរុប ចំនួន ៦,៥៦២នាក់ ស្រីចំនួន ២,៨៣៥នាក់ ក្នុងនោះ _ ក្របខណ្ឌក សរុប ៩៩២នាក់ ស្រី ១៧១នាក់ _ ក្របខណ្ឌខ សរុប ២២១៥នាក់ ស្រី ៨២៧នាក់ _ ក្របខណ្ឌគ សរុប ៣៣៥៥ នាក់ ស្រី ១៧៩២នាក់ មន្ត្រីជាប់ កិច្ចសន្យា ទូទាំងខេត្ត សរុប ៤៩៣នាក់ ស្រី ១៥២នាក់ ។

ឯកឧត្តម សង្ឃឹមថា មន្ត្រីរាជការ ដែលចូលរួម នាពេលនេះ សូមចូលរួមអោយ បានពេញលេញ យកចិត្តទុក ដាក់ស្តាប់ និងសួរបញ្ជាក់ អោយបានច្បាស់លាស់ ក្នុងការស្រាយនូវ ចម្ងល់ទាំងឡាយ ដើម្បីយកទៅអនុវត្តន៍ ការងារជាក់ស្តែង ប្រកបដោយ ប្រសិទ្ធភាព និងគុណភាព ពិសេសធ្វើ អោយមាន ភាពងាយស្រួល និងឆាប់រសហ័ស ក្នុងការរៀបចំ ឯកសារផ្សេងៗ ដើម្បីងាយស្រួល ក្នុងការងារ ជាប្រយោជន៍ ជូនមន្ត្រីរាជការ ទាំងអស់គ្នា ៕