Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការចិញ្ចឹមមាន់ ភ្ញាស់យកកូនលក់ ទៅតាមលក្ខណៈបច្ចេកទេស គ្រួសារលោកស្រី ពុធ សុជា ទទួលបានជោគជ័យ

  • បោះពុម្ព

ត្បូងឃ្មុំ៖ កសិកម្មចិញ្ចឹមមាន់ខ្មែរ ឬ មាន់ស្រែ ជាលក្ខណៈគ្រួសារ ដោយភ្ញាស់យកកូនលក់ ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ នៅដើមឆ្នាំ២០១៨ខាងមុខនេះ គ្រោងពង្រីកបន្ថែមទ្រុងថ្មីធំមួយថែមទៀត ដើម្បីលក់កូនមាន់ ឲ្យបានចំនួន២ពាន់ក្បាល ក្នុង១ខែ ដើម្បីធានាតម្រូវការទីផ្សារដល់កសិករក្នុងស្រុក ពីព្រោះកូនមាន់នេះ មានសុខភាពល្អ ដោយភ្ញាស់តាមទូរស្វ័យប្រវត្តិទៅតាមលក្ខណៈបច្ចេកទេស និងដោយមានការគាំទ្រ ពីមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ ផងដែរ ការលក់កូនមាន់ទៅឲ្យកសិករ មានក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ កណ្តាល និងខេត្តព្រៃវែង យកទៅចិញ្ចឹមទទួលបានជោគជ័យគួរមោទនៈ ។

លោក ស្រី ពុធ សុជា ក្នុងវ័យ៣៤ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ បានបញ្ជាក់ឲ្យដឹងថា គាត់ចិញ្ចឹមខ្មែរ មាន់ស្រែ នេះមានរយៈពេល១០ឆ្នាំហើយ តែរយៈពេល២ឆ្នាំចុងក្រោយនេះ គាត់បានសម្រេចជ្រើសរើសដោយចិញ្ចឹមយកពង ភ្ញាស់យកកូនលក់វិញម្តង ព្រោះទីផ្សារក្នុងស្រុក មានកសិករក្នុងស្រុកក្នុងខេត្ត និងក្រៅខេត្តតែងកម្មង់ទិញក្នុង តម្លៃកូនមាន់១ក្បាល ៥០០០រៀល (ប្រាំពាន់រៀល) ។

បច្ចុប្បន្នកសិកម្មចិញ្ចឹមមាន់ លក្ខណៈគ្រួសាររបស់គាត់ ផលិតយកកូនលក់មិនគ្រប់តម្រូវការ ជូនកសិកររបស់យើងទេ ។ ហើយនៅដើមឆ្នាំ២០១៨នេះ គាត់ទិញទូរភ្ញាស់ស្វ័យប្រវត្តិចំនួន១ថែមទៀត នឹងពង្រីកធ្វើទ្រូងថ្មី១ទៀតដែរ ដែលមានទំហំ៤គុណ៣៣ម៉ែត្រ មានចំនួន ៣០បន្ទប់ ក្នុងបន្ទប់មានត្នើសម្រាប់ដេក សំបុកសម្រាប់ពង ខាងក្រៅមានប្រព័ន្ធតំណក់ទឹក និងស្នូកដាក់ចំណីផងដែរ អាចដាក់បានទាំងមេពូជ និងបា ចំនួន ២៥០ក្បាល ដែលអាចផលិតយកកូនលក់ មិនក្រោម១០០០ក្បាល់បន្ថែមទៀត ។

លោកស្រី បញ្ជាក់ទៀតថា កន្លងមកយើងមានទ្រុងតែមួយ ផលិតយកកូនលក់ ក្នុង១ខែមិនក្រោម១០០០ក្បាលដែរ តែមិនអាចផ្គត់ផ្គង់ជូនកសិករយើងបានទេ ។ កូនមាន់គាត់ មានសុខភាពល្អមានកម្លាំងមាំមួន ដោយគាត់ភ្ញាស់ទៅតាមលក្ខណៈបច្ចេកទេស ទូរស្វ័យប្រវត្តិ ដែលផ្តល់ដោយមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ មានការផ្តល់វ៉ាក់សាំងត្រឹមត្រូវ និងដាក់ចំណីធម្មជាតិ ដែលផលិតដោយយកវត្ថុធាតុដើមក្នុងស្រុក រួមមាន៖ ពោតក្រហម កន្ទក់ ចុងអង្ករ ម្សៅដំឡូងម៉ី ស្រូវអមបិល សំបកខ្ចៅ ខ្ចង ម្សៅត្រី បន្លែបៃតង និងកាកសំណល់ផ្ទះបាយ កិនលាយបញ្ចូលគ្នាដាក់ឲ្យវាស៊ី ក្នុង១ថ្ងៃដាក់ឲ្យវាស៊ី ចំនួន២ដងព្រឹកម្តង និងល្ងាចម្តង ។

កូនមាន់រយៈពេល២១ថ្ងៃ ដោយឆ្លងកាត់ ការផ្តល់វ៉ាក់សាំងចំនួន៣ដងរួច កាត់ចាប់លក់ឲ្យកសិករ ដើម្បីយកទៅចិញ្ចឹមបន្ត ក្នុងរយៈពេលពី ៣ ទៅ ៤ខែ ក្នុងមាន់១ក្បាលមានទម្ងន់ពី ១ ទៅ១,២គីឡូក្រាម គុណភាពមាន់ខ្មែរ មាន់ស្រែ សាច់ឆ្ងាញ់ស្វិត ឆ្អឹងរឹង គ្មានជាតិគីមីពិតៗ ល្អជាងមាន់នាំចូលពីប្រទេសជិតខាងឆ្ងាយណាស់ ។

លោកស្រី បានបញ្ជាក់យ៉ាងថា ការចិញ្ចឹមភ្ញាស់យកកូនមាន់លក់របស់គាត់ មានភាពល្អប្រសើរណាស់ មិនមានបញ្ហាអ្វីទេ ព្រោះយើងទទួលបានផ្នែកបច្ចេកទេស ពីមន្ទីរកសិកម្មខេត្ត ជាអ្នកផ្តល់ចំណេះដឹងឲ្យ សព្វថ្ងៃគ្រួសារកាត់ អាចរកប្រាក់ចំណូលបាន ក្នុង១ខែមិនក្រោម ២លានរៀលនោះទេក្នុង១ខែ ហើយគាត់សង្ឃឹមថា ពេលធ្វើទ្រុងថ្មីបន្ថែមហើយដំណើរការ គាត់អាចរកប្រាក់ចំណូលបាន៤លានរៀលយ៉ាងពិតប្រាកដ គាត់មានឱកាសថ្ងៃនេះ ដោយសារមន្ទីរជំនាញខេត្តត្បូងឃ្មុំជាអ្នកផ្តល់ឲ្យ ៕

ដោយ៖ សាន វីឡែម