Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីរាជការ សិស្សនិស្សិត និងដៃគូពាក់ព័ន្ធ ក្នុងខេត្តត្បូងឃ្មុំ ទទួលបានយល់ដឹងបន្ថែម ទៅលើការទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធិនាំចេញនាំចូល ទៅលើវិស័យពាណិជ្ជកម្ម

  • បោះពុម្ព

(ត្បូងឃ្មុំ)៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ រៀបចំសិក្ខាសាលាស្តីពី «ការទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធិនាំចេញនាំចូល» ដើម្បីបង្កើនការយល់ដឹងបន្ថែមពីវិស័យពាណិជ្ជកម្មជូនដល់ សាធារណៈជន មន្ត្រីរាជការ សិស្សនិស្សិត អាជីវករ ពាណិជ្ជករ ដែលបានចូលរួម ។

សិក្ខាសាលានេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅសកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ ដោយទទួលបានការអញ្ជើញជាអធិបតីពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ និងមានការចូលរួមពីមន្ត្រីក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីតាមមន្ទីរជុំវិញខេត្ត សិស្សនិស្សិត អាជីវករ ពាណិជ្ជករ និងអ្នកពាក់ព័ន្ធ សរុបចំនួនប្រមាណ ១០០នាក់។

លោក តូច សុខន បានធ្វើរបាយការណ៍សង្ខេបទាក់ទងនឹងការបំបែកខេត្តថ្មីនេះឡើង ការកកើតនូវរចនាសម្ព័ន្ធប្រមូលផ្តុំបានជាមន្ទីរពាណិជ្ជកម្មខេត្ត និងលទ្ធផលនានាដែលមន្ទីរសម្រេចបាន ព្រមទាំងបានបញ្ជាក់ពីគោលបំណងសំខាន់រួម មាន៥ចំនុច ដើម្បីរៀបចំអោយមានអង្គសិក្ខាសាលា នាថ្ងៃនេះឡើង ក្នុងនោះគឺ៖ ១.ដើម្បីបង្កើនការយល់ដឹងពីវិស័យពាណិជ្ជកម្ម ដល់អ្នកចូលរួម ២.ផ្សព្វផ្សាយកិច្ចព្រមព្រៀងមួយចំនួន ដែលក្រសួងពាណិជ្ជកម្ម បានធ្វើក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ៣.បង្ហាញពីអត្ថប្រយោជន៍ផ្សេងៗ សម្រាប់កម្ពុជា ដែលទទួលបាន ក្រោយពីបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ថ្នាក់តំបន់ ថ្នាក់ពិភពលោក ទាំងកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី ៤.បង្ហាញពីបែបបទ និងនីតិវិធី នៃការស្នើរសុំ និងការរៀបចំឯកសារនានាទៅតាមក្រសួង ឬអង្គភាព សម្រាប់ការនាំចេញ នាំចូលទំនិញ និងទី៥.បង្ហាញឯកសារ ឧបសម្ព័ន្ធផ្សេងៗទាក់ទង នឹងការរៀបចំឯកសារសម្រាប់នាំចេញ និងនាំចូល ។

នៅក្នុងសុន្ទករថាលោក សួន វិជ្ជា ប្រធានវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ ពីឥទ្ធិពលនៃសាកលភាវូបនីយកម្ម ចំពោះសេដ្ឋកិច្ចសាកល ដែលតម្រូវឲ្យមានកិច្ចព្រមព្រៀងអន្តរជាតិនានា ហើយប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន កំពុងខិតខំចរចាជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ច ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

លោក ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់ និងតម្រូវការកសាងសមត្ថភាពរបស់មន្ត្រីកម្ពុជា ដើម្បីបង្កើតគោលនយោបាយដ៏មានប្រសិទ្ធភាព និងដឹកនាំចរចា សំដៅទាញយកអត្ថប្រយោជន៍អតិបរិមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណចំពោះ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ ព្រមទាំងសកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ ដែលបានផ្តល់កិច្ចសហការ និងជួយសម្របសម្រួលដំណើរការរៀបចំសិក្ខាសាលាដ៍មានសារៈសំខាន់នេះឡើង ដើម្បីផ្តល់ឱកាសឲ្យមន្ត្រីរាជការតាមបណ្តាមន្ទីរនានាក្នុងខេត្ត សិស្សនិស្សិត និងភាគីពាក់ព័ន្ធ ដកស្រង់បទពិសោធន៍ និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗស្តីពីការទាញយកប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធិនាំចេញនាំចូល ដើម្បីយល់ដឹងសម្រាប់ធ្វើការដោះស្រាយបញ្ហាប្រឈមចំពោះ វិស័យពាណិជ្ជកម្ម ដែលកំពុងតែកើនឡើងនាពេលបច្ចុប្បន្នទាំងក្នុងប្រទេស ក្នុងតំបន់ ក៍ដូចជាទៅកាន់សហគមន៍អ៊ឺរ៉ុបនោះ ។

គួររំលឹកដែរថា តាមរយៈការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី កម្ពុជាបានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក នៅក្នុងឆ្នាំ២០០៤ ដែលបានត្រួសត្រាយផ្លូវសម្រាប់កម្ពុជា ក្នុងការបោះជំហានចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។ ក្នុងរយៈពេលជាង ២ទសវត្សចុងក្រោយនេះ កម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចគិតជាមធ្យម ៧% រៀងរាល់ឆ្នាំ ដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ហើយក្លាយជាប្រទេសដែលមាន "ប្រាក់ចំណូលមធ្យមកម្រិតទាប។ លើសពីនេះ កម្ពុជាក៏ត្រូវបានធនាគារអភិវឌ្ឍន៏អាស៊ី (ADB) ចាត់ទុកជាខ្លាថ្មីនៅអាស៊ីផងដែរ ។ ជាមួយគ្នានោះរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអោយប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ ដើម្បីប្រែក្លាយប្រទេសកម្ពុជា ដែលមានប្រាក់ចំនូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០ផងដែរ ៕

ដោយ៖ វ៉ាន់ វីរៈ