Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

៤ថ្ងៃចូលឆ្នាំចិន-វៀតណាម គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសស្លាប់មនុស្ស៤៤នាក់ និងរបួស៩១នាក់

  • បោះពុម្ព

(ភ្នំពេញ)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម គិតចាប់ពីថ្ងៃទី ១៥-១៨ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ៦៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៤៤នាក់ និងរបួសធ្ងន់-ស្រាល ៩១នាក់។

នេះបើយោងតាម របាយការណ៍ របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ។ របាយការណ៍ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលបុណ្យចូល ឆ្នាំចិន-វៀតណាម នៅឆ្នាំ២០១៨នេះ ថយចុះចំនួន ៨លើក បើធៀបនឹងរយៈពេល ៤ថ្ងៃ ដូចគ្នានៅឆ្នាំ២០១៧ ហើយចំនួនអ្នករងរបួស បានថយចុះ ២៩នាក់ ផងដែរ ។ តែអ្នកស្លាប់បានកើនឡើង ៩នាក់ទៅវិញ។

របាយការណ៍ បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារ ការបើកបរលឿន ៣៣លើក, ដោយសារស្រវឹង ៨លើក, ដោយសារប្រជែង ៨លើក, ដោយសារមិនប្រកាន់ស្តាំ ៤លើក... ។ ខេត្តដែលកើតគ្រោះថ្នាក់ ច្រើនជាងគេ គឺខេត្តកំពង់ឆ្នាំង បានកើតគ្រោះ ថ្នាក់ចរាចរណ៍ ៩លើក បន្ទាប់មកខេត្តកណ្តាល កើតឡើងចំនួន ៥លើក ។

ជាការកត់សម្គាល់ ក្នុងអំឡុងពេល បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាមនេះ ការធ្វើចរាចរណ៍ លើដងវិថី ក៏មានសភាពមមាញឹក ណាស់ផងដែរ ទាំងប្រជាពលរដ្ឋចិន -វៀតណាម កំពុងរកស៊ីនៅកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាប់សែស្រឡាយចិន -វៀតណាម បានធ្វើដំណើរកម្សាន្ត ទៅកាន់តំបន់ទេសចរណ៍នានា យ៉ាងច្រើនកុះករ ៕

 

 ដកស្រង់ពី ៖ freshNews