Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សិស្សលោក អេ ភូថង ត្រូវគេកាប់៣កាបិត ខណៈឌឺដងផ្លែផ្កាដាក់គ្នា

  • បោះពុម្ព

(ភ្នំពេញ)៖ កីឡាករ និងជាសិស្ស ប្រដាល់ម្នាក់ របស់អ្នកប្រដាល់ ដ៏ល្បីនៅកម្ពុជា « ជង្គង់ហោះកែងឆេះ អេ ភូថង » ត្រូវបានជនដៃ ដល់ម្នាក់ទៀត ដែលជាគូបដិបក្ខ នឹងគ្នាកាប់៣កាំបិត ចំលើគុម្ពត្រចៀក និងក្បាល ខណៈកំពុងប្រើ អាកប្បកិរិយា និងពាក្យសម្ដីឌឺដង ផ្លែផ្កាដាក់គ្នាទៅ វិញទៅមក ។

នគរបាល ខណ្ឌ៧មករា បានឲ្យដឹងថា ហេតុការណ៍ខាងលើ បានកើតឡើងកាលពី វេលាម៉ោង ២ទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅមុខផ្ទះលេខ 3Eo ផ្លូវ១០៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ មន្ត្រីនគរបាល ដដែលបានបន្តថា ជនដៃដល់មានឈ្មោះ កែវ វិត ហៅស្វិត អាយុ១៩ឆ្នាំ ចំណែកជនរង គ្រោះឈ្មោះ សូ ស៊ីម អាយុ២៨ឆ្នាំ ។

បច្ចុប្បន្ន ជនដៃដល់ត្រូវបានឃាត់ខ្លួន ដើម្បីកសាងនីតិវិធីតាមច្បាប់ រីឯជនរងគ្រោះកំពុង សម្រាកព្យាបាល នៅមន្ទីរពេទ្យសម្តេចឪ ៕

 

 ដកស្រង់ពី ៖ freshNews