បណ្តាញសង្គម

ប្រជាកសិករដាំឈូកលក់ផ្លែខ្ចីទទួលផលល្អជាងលក់គ្រាប់ឈូកទុំ

ថ្វីត្បិតតែ គ្រាប់ឈូកទុំ មានតម្លៃខ្ពស់ កន្លងមក តែពេលនេះ ធ្លាក់ថ្លៃ ទើបប្រជាក សិករខ្លះបែរ ជាលក់ផ្កាឈូក ផ្លែឈូកខ្ចី និងឈូកស្ងោរ វិញម្ដង ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករនាំគ្នាដាំឈូក ច្រើនជាងឆ្នាំមុនៗ ព្រោះឈូកជា រុក្ខជាតិងាយដាំ អាចជួយទ្រទ្រង់ ជីវភាពកសិករ កាន់តែបានប្រសើរ ឡើងជាលំដាប់ ផងដែរ ។

លោក ម៉ា អែល អាយុ ៤៧ ឆ្នាំ រស់នៅភូមិ ឈើទាលតូច ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ នៅរដូវទឹកទន្លេ ស្រកក្នុងខែ១១ គាត់ភ្ជួររាស់ដី អោយស្អាតទើប ចាប់ដាំឈូក ដោយទិញកូន ឈូកពីគេមកដាំ ទុកចន្លោះ១ម៉ែត្រ ពីគ្នាក្នុង ១គុម្ព ទៅ១គុម្ពទៀត រយៈពេល៣ខែ ទើបឈូកចាប់ផ្ដល់ផល ។

លោក ម៉ា អែល បន្តថា គាត់មិនបាន ដាក់ជីឬ បាញ់ថ្នាំអ្វីទេ ព្រោះលោក គ្រាន់ព្យាយាម សង្កេតមើលមិនឃើញ មានដង្កូវស៊ីស្លឹក ឈូករបស់គាត់ទេ ទើបគាត់មិនប្រើថ្នាំ កំចាត់សត្វល្អិត ហើយក្នុងរយៈពេល ៣ថ្ងៃ គាត់ប្រមូលផលម្ដង ។ លោក ម៉ា អែល បន្ថែមថា ៖ ភាពប្រឈម របស់ឈូកគឺ ឈូកត្រូវការទឹក ខ្វះទឹកក៏មិនបាន ត្រូវថែមទឹកជា ប្រចាំទើបរុក្ខជាតិនេះលូតលាស់ និងផ្ដល់ផលល្អ។ ក្នុងផ្ទៃដីទំហំ ៧០អា លោក ទទួលបានចំណូល៧លានរៀល ក្នុង១ឆ្នាំ ។ ផល់ប្រយោជន៍ ឈូកស្លឹកសំរាប់វេចខ្ចប់ ផ្កាឈូកយកថ្វាយព្រះ ធ្វើជាគ្រឿងសការៈបូជា ក្រអៅឈូកជាបន្លែ ដ៏ល្អ ផ្លែឈូកហូបបាន ទាំងខ្ចីចាស់ទុំ មើមឈូកយកធ្វើ បន្លែស្ងោរស៊ុប ធ្វើម្សៅឈូកសំរាប់ចាស់ៗ ហូបប៉ូវកម្លាំង តែម្សៅឈូកថ្លៃ ណាស់គឺ១ខាំតម្លៃជិត ២០$ ឯណោះ ចំណែកដើមឈូ គេអាចយកទៅ បណ្ដុះផ្សិត ។ ឆ្នាំនេះសិករនាំគ្នាដាំឈូក ច្រើនជាងឆ្នាំទៅ កសិករដាំឈូក មានជីវភាព ធូរធារគ្រប់ៗគ្នា ៕ សាន វិឡែម