Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យប្រុសស្រី ០៥ នាក់ ត្រូវបានកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុកមេមត់ឃាត់បានខ្លួន ដោយប្រើប្រាស់វិធានការញុះពាក់ព័ន្ធករណីគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅតុលាការ !

  • បោះពុម្ព

កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀន ស្រុកមេមត់ ដែលដឹកនាំដោយ លោក វរសេនីយ៍ត្រី ឡុង ថាវរិន្ទ អធិការ រង ទទួលផែន ប្រឆាំងគ្រឿងញៀន បានប្រើប្រាស់ វិធានការញុះ ដោយបានសុំគោលការណ៍ ពីឧត្តម សេនីយ៍ ស្នង ការ នគរបាល ខេត្តត្បូងឃ្មុំ និងការឯកភាព ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តត្បូងឃ្មុំ

ដើម្បីចុះធ្វើការ ឡោមព័ន្ធ និងឆែកឆេរ គេហដ្ឋាន មួយកន្លែងដែលសង្ស័យ ពាក់ព័ន្ធលួចរក្សា ទុកចែកចាយ ដឹកជញ្ជូននូវសារធាតុ ញៀនខុសច្បាប់ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី នៅចំណុចភូមិ ខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

បន្ទាប់បានធ្វើការ ឡោមព័ន្ធនៅចំណុច គេហដ្ឋានខាងលើ កម្លាំងយើងនគរបាល ប្រឆាំងគ្រឿងញៀនស្រុក បានសហការ ជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាល ត្រមូងបានឃើញ និងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី០៤នាក់ ៖ ១.ឈ្មោះ គឹម ចន្ធូ ហៅឆក ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  ។ ២.ឈ្មោះ រ៉ា ស្រីពៅ ភេទស្រី អាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ៣.ឈ្មោះ គុណ ពៅ ភេទស្រី អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្រពើលិច ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ៤.ឈ្មោះ សឿ វុត្ថា ភេទប្រុស អាយុ ៤១ ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ហើយកម្លាំងយើង បានបន្តធ្វើឆែកឆេរ និងរកឃើញនូវម្សៅ ក្រាមពណ៌ស សង្ស័យជាថ្នាំញៀន (ប្រភេទម៉ាទឹកកក) សរុបចំនួន ០២កញ្ចប់ ស្មើរនឹង៣.៤០ ក្រាម (ក្នុងនោះធំ០១កញ្ចប់) ឧបករណ៍ជក់ និងសម្ភារៈវេចខ្ចប់ មួយចំនួនថែមទៀត ដែលលាក់ទុកនៅក្រោម ពូកដាក់ផ្ទាល់លើឥដ្ឋ រួចបញ្ជូនមកកាន់ អធិការដ្ឋាន នគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរ ។

ក្រោយពីបាន សាកសួរឈ្មោះ គឹម ចន្ធូ ហៅឆក ភេទប្រុស បានឆ្លើយថា ៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៨ រូបខ្លួនផ្ទាល់បាន ទទួលយកម្សៅ ក្រាមពណ៌ស ជាថ្នាំញៀនទម្ងន់ ០២ជីមកលក់បន្ត ពីឈ្មោះ សំ វ៉េត ភេទប្រុស អាយុ ៤០ឆ្នាំ ជាតិខ្មែរ មុខរបរមិន ពិតប្រាកដ រស់នៅភូមិចង្គុំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ ទទួលបានចម្លើយសារភាព ភ្លាមកម្លាំងជំនាញ បានសុំគោលការណ៍ ពីឧត្តមសេនីយ៍ ស្នងការនគរបាល ខេត្តត្បូងឃ្មុំ និងការឯកភាព ពីព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តត្បូងឃ្មុំ ដើម្បីបន្តចុះធ្វើការ ស្រាវជ្រាវរកជនសង្ស័យ ឈ្មោះ សំ វ៉េត ភេទ ប្រុស នោះរហូតដល់ ម៉ោង ១៥និង១០នាទី ទើបឃាត់ខ្លួន បាននៅចំណុច គេហដ្ឋាន របស់ជនសង្ស័យផ្ទាល់ ស្ថិតនៅភូមិចង្គុំ ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃ.ខែ.ឆ្នាំដដែល ។

បច្ចុប្បន្ននគរបាល ផ្នែកប្រឆាំងគ្រឿងញៀន ស្រុកមេមត់ បានកសាងសុំណុំរឿង ដើម្បីបញ្ចូនជនសង្ស័យ ប្រុសស្រី ០៥នាក់ខាងលើ ព្រមទាំងវត្ថុតាងថ្នាំញៀន ចំនួន ០២កញ្ចប់ ស្មើរនឹង៣.៤០ក្រាម ( ក្នុងនោះធំ០១កញ្ចប់ ) ,ឧបករណ៍ជក់ និងសម្ភារៈ វេចខ្ចប់មួយចំនួន ទៅកាន់អយ្យការ អមសាលាដំបូង ខេត្តត្បូងឃ្មុំ ធ្វើការផ្តន្ទាទោស តាមនីតិវិធីច្បាប់ ដោយផ្អែកទៅលើចម្លើយ សារភាព , លទ្ធផលធើ្វតេស្ដ ស្វែងរកសារធាតុញៀន បញ្ជាក់ថា វិជ្ជមាន (មានផ្ទុកសារធាតុ ញៀនក្នុងខ្លួន) និងវត្ថុតាង ដែលសមត្ថកិច្ច បានធ្វើការដកហូត នៅចំពោះមុខជន សង្ស័យផ្ទាល់ ។

សូមបញ្ជាក់ថា ៖ ចំពោះមុខសញ្ញា សង្ស័យឈ្មោះ សំ វ៉េត ភេទប្រុស គឺជាមុខសញ្ញាដែលទើប នឹងដោះលែងពី ពន្ធនាគា ខេត្តកំពង់ចាម ពីបទជួញដូរដោយ ខុសច្បាប់នូវសារ ធាតុញៀនកាលពីថ្ងទី ២០ ខែ កក្កដា ឆ្នាំ ២០១៧ ៕