Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ៖ «នាំគ្នាលេងកីឡា និងរួមគ្នាលើកស្ទួយវិស័យកីឡា ដើម្បីខ្លួនឯង និងសង្គមជាតិ»

  • បោះពុម្ព

ឯកឧត្តម ប៉ែន កុសល្យ អភិបាលរង ខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ ក្នុងឳកាសដែលឯកឧត្តម អញ្ជើញជាអធិបតី បិទការប្រកួតកីឡា សិស្សមធ្យមសិក្សា ជម្រើសជើងឯក ថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០១៧-២០១៨ នារសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៨នេះ នៅវិទ្យាល័យសម្តេច ហ៊ុន សែន សួង បន្ទាប់ពីការប្រកួត យ៉ាងស្វិតស្វាញ របស់ក្រុមកីឡាករ ប្រព្រឹត្តទៅអស់ រយៈពេល៥ថ្ងៃកន្លងមក ។

ឯកឧត្តម ថ្លែងបញ្ជាក់ទៅ កាន់ក្រុមកីឡាករ និងកីឡាការនីថា សូមប្អូនៗក្មួយៗ ចូលរួមលេងកីឡា ទាំងអស់គ្នា ព្រោះថាកីឡាដើម្បីសុខភាព និងត្រូវជៀសអោយ ឆ្ងាយពីគ្រឿង និងល្បែងអបាយមុខផ្សេងៗ ដែលខុសច្បាប់ សង្គមស្អប់ខ្ពើម ជាពិសេសធ្វើ អោយខាតពេលវេលា និងខូចអនាគត របស់ខ្លួន ៕