Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទុស្សេខ្សែភ្លើងបង្កមានអគ្គីភ័យលេបត្របាក់ផ្ទះចំនួន ០៣ ខ្នង នៅឃុំរការខ្នុរ ........ !

  • បោះពុម្ព

ស្រុកក្រូចឆ្មា ៖ កាលពីវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ មានអគ្គីភ័យមួយ កើតឡើងនៅចំនុច ភូមិទី៤ ឃុំរការខ្នុល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ចំនួន ០៣ ខ្នងផ្ទះ ដែលមាន ម្ចាស់ផ្ទះ ៖ ១.ឈ្មោះ ឈីម ស្រ៊ីន អាយុ ៨១ឆ្នាំ ឆេះផ្ទះទំហំ ៥,៦ x ១០ ម៉ែត្រ សង់អំពីឈើប្រកសង្ក័សី , ២.ឈ្មោះ ឈឿង សេងហ៊ា អាយុ ៥០ ឆ្នាំ ឆេះផ្ទះទំហំ ៧ x ១៥ ម៉ែត្រ សង់អំពីឈើប្រកក្បឿង , ៣.ឈ្មោះ ហុង ឈាងខ្វាន់  ឆេះផ្ទះទំហំ ៧ x ៨ ម៉ែត្រ សង់អំពីឈើប្រកក្បឿង ។

ក្នុងហេតុការណ៍ អគ្គីភ័យឆាបឆេះផ្ទះ របស់ប្រជាពលរដ្ឋ នៅចំណុចខាងលើនោះ លោកឧត្តម សេនីយទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យចំនួន ០៤ គ្រឿង ក្នុងនោះមាន រថយន្តរបស់ ស្រុកក្រូចឆ្មា ស្រុកតំបែរ ស្រុកត្បូងឃ្មុំ និងក្រុងសួង ដើម្បីធ្វើជួយពន្លត់អគ្គីភ័យ ដែលកំពុងឆាបឆេះ ។ ខណៈពេលនោះ ដែលមានអណ្តាតភ្លើង ឆេះសន្ធោសន្ធៅឡើង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនជិតខាងជួយ ដងទឹកជះពន្លត់ប៉ុន្តែ មិនរលត់នោះទេ រួមនិងរថយន្ត ពន្លត់អគ្គីភ័យ មកដល់ទើបពន្លត់ចប់ជា ស្ថាពរនៅម៉ោង ១១និង០០នាទី ។

បើតាមការបញ្ជាក់ពី ម្ចាស់ផ្ទះឈ្មោះ ឈីម ស្រ៊ីន មូលហេតុដែល បណ្ដាលឲ្យមាន អគ្គីភ័យឆាបឆេះនោះ គឺមកពីឆ្លង ចរន្តអគ្គីសនី (ទុស្សេ ខ្សែភ្លើង) ខណៈពេលដែល គាត់បិទទូរទស្សន៍ បិតភ្លើងអំពូល នាំកូនចៅចូល សំរាកបានបន្តិច ក៏លឺសូរសំលេងផ្ទុះ និងឃើញបែកផ្កា ភ្លើងនៅចំកណ្តាលផ្ទះ ហើយបង្កឲ្យមានការ ឆាប់ឆេះយ៉ាងសន្ធោស ន្ធៅតែម្តង និងបន្តឆាបឆេះផ្ទះអ្នកជិត ខាងចំនួន ០២ ខ្នងទៀត និងមិនបង្ក ឲ្យមានរបួស រឺប៉ះពាល់ដល់អាយុ នរណាម្នាក់ឡើយ ។

ចំណែកសម្ភារៈ ដែលខូចខាត មានប្រាក់ដុល្លាចំនួន ៧០០ដុល្លា គ្រឿងអាលង្កា មាស ផ្លាទីន មួយចំនួន , និងសំភារៈផ្សេងៗ មួយចំនួនទៀត ៕