Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដោយមានវិបត្តិផ្លូវចិត្តព្រោះតែប្រពន្ធលែងលះ បុរសម្នាក់សម្រេចចិត្តធ្វើអត្តឃាដសម្លាប់ខ្លួន(ចងក)ដើម្បីបញ្ចប់វិបត្តិនោះ !

  • បោះពុម្ព

នៅវេលាម៉ោង ០៩និង១៥នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បុរសម្នាក់សម្រេចចិត្ត ធ្វើអត្តឃាដ សម្លាប់ខ្លួន(ចងក) មានឈ្មោះ ផយ សុខគង់ ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីនៅភូមិម្កាក់ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានធ្វើអត្តឃាតចងករសម្លាប់ខ្លួន ដោយប្រើខ្សែគោចងក ជាប់នឹងដើមចា នៅចំណុចវាលស្រែស្ថិត នៅខាងកើតចំង៉ាយប្រហែល ១០០០ ម៉ែត្រ ដោយមាន វិបត្តិផ្លូវចិត្ត ។

ក្រោយពីទទួល បានព័ត៌មានភ្លាម កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលកណ្តោលជ្រុំ ដោយសហការជាមួយ កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាន នគរបាល ស្រុកពញាក្រែក ចុះទៅធ្វើការត្រួតពិនិត្យកន្លែង កើតហេតុ និងខ្លួនសាកសព ដោយសង្ស័យពាក់ពន្ធ នឹងករណីឃាតកម្ម ។ នេះបើផ្អែកតាមជំនាញ ពិនិត្យវិភាគកន្លែង កើតហេតុធ្វើការត្រួត ពិនិត្យនិងវិភាគកន្លែងកើត ហេតុ បានដឹងថាករណីខាងលើមិន មានពាក់ព័ន្ធ នឹងករណី ឃាតកម្មឡើយ ។

ហើយក៏មានការ បញ្ជាក់បន្ថែមពី បងប្អូនសាច់ញាត្តិ និងប្រជាពលរដ្ឋ ជិតខាងថា ៖ ការស្លាប់របស់ជនរង គ្រោះខាងលើ គឺគាត់មានវិបត្តិ ផ្លូវចិត្តដោយប្រពន្ធលែងលះ ។ បច្ចុប្បន្នសមត្ថកិច្ច យើងបានប្រគល់សាកសព ជូនទៅសាច់ញាតិ ជនរងគ្រោះចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕