Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនសង្ស័យ ០២ នាក់ប្តីប្រពន្ធ ត្រូវសមត្ថកិច្ចនគរបាលស្រុកតំបែរ ឃាត់ខ្លួនពាក់ព័ន្ធករណីគ្រឿងញៀន ខណៈពេលកម្លាំងសមត្ថកិច្ចល្បាតពួនស្ទាក់នៅតាមដងផ្លូវក្នុងមូលដ្ឋានឃុំសេដា !

  • បោះពុម្ព

ស្រុកតំបែរ ៖ កម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលសេដា ដោយបាន សហការជាមួយ កម្លាំងនគរបាល ប្រឆាំងគ្រឿង ញៀន នៃអធិការដ្ឋាន នគរបាល ស្រុកតំបែរ បានធ្វើការ ចុះល្បាតពួន ស្ទាក់នៅតាមដងផ្លូវ ក្នុងមូលដ្ឋាន ឃុំសេដា ចំណុចលើផ្លូវជាតិ លេខ៧៣ រហូតទៅដល់ គល់ស្ពានកំពង់រាំង ស្ថិតក្នុង ភូមិកំពង់រាំង ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

កម្លាំងយើងបាន ឃើញជនគួរឲ្យសង្ស័យ ០២នាក់ ស្រី០១នាក់ កំពុងបើកបរ ម៉ូតូឌុបគ្នា (ដោយបុរស ជាអ្នកបើកបរម៉ូតូ ឯស្ត្រីជិះខាងក្រោយ ) ក៏បានហៅឲ្យឈប់ ដើម្បីធ្វើការសាកសួរ និងធ្វើការត្រួត ពិនិត្យឆែកឆេរ រកឃើញនូវម្សៅ ក្រាមពណ៌សសង្ស័យ ជាគ្រឿងញៀន ប្រភេទម៉ាទឹកកក សរុបចំនួន ០២កញ្ចប់ធំ លាក់ទុកនៅក្នុង ស្រោមដៃពណ៌ក្រហម ពាក់ជាប់នឹង ដៃខាងឆ្វេង របស់ជនសង្ស័យជាស្រ្តី នៅវេលាម៉ោង ១១និង៤៥នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ។

បន្ទាប់ពីឆែកឆេររកឃើញ ម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ប្រភេទម៉ាទឹកកក សរុបចំនួន ០២ កញ្ចប់ធំ ជនសង្ស័យ ០២នាក់នោះ ត្រូវបានកម្លាំងសមត្ថកិច្ច យើងបញ្ជូនមកកាន់ អធិការដ្ឋាន នគរបាល ស្រុកតំបែរ ដើម្បីធ្វើការសាកសួរ បន្តតាមនីតិវិធីច្បាប់ បានឲ្យដឹងថា៖១.ឈ្មោះ សូត្រ គ្រីវ៉ាន់ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ -ឥស្លាម (ត្រូវជាប្តី) , ២.ឈ្មោះ វី យឿន ភេទស្រី អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ (ត្រូវជាប្រពន្ធ) រស់នៅភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្ននគរបាល ផ្នែកប្រឆាំងគ្រឿងញៀន ស្រុកតំបែរ បានកសាង សុំណុំរឿង ដើម្បីបញ្ចូន ជនសង្ស័យ ០២ នាក់ប្តីប្រពន្ធនោះ ព្រមទាំងវត្ថុ តាងថ្នាំញៀនចំនួន ០២ កញ្ចប់ធំ ទៅកាន់សាលាដំបូង ខេត្តត្បូងឃ្មុំ ធ្វើការផ្តន្ទាទោស តាមនីតិវិធីច្បាប់ ដោយផ្អែកទៅ លើចម្លើយសារភាព និងវត្ថុតាងដែលសមត្ថកិច្ច បានធ្វើការដកហូត នៅចំពោះមុខ ជនសង្ស័យផ្ទាល់ ៕