Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាកសិករសប្បាយចិត្តក្នុងការប្រមូលផលទំពាំងឬស្សីផ្អែម

  • បោះពុម្ព

ត្បូងឃ្មុំ៖ ប្រជាកសិករ នៅក្នុងឃុំជីរោទី១ ស្រុកត្បូងឃ្មុំ បាននាំគ្នា ដាំឬស្សីផ្អែម ដើម្បីយក ទំពាំងលក់ មិនមែនយកដើម លក់នោះទេ ព្រោះទំពាំងមាន ទីផ្សារក្នុងស្រុក ច្បាស់លាស់ និង មានតម្លៃ សមរម្យទៀតផង ។

លោកពូ ថុង សាយ អាយុ៥១ឆ្នាំរស់ នៅក្នុងភូមិរការធំ ឃុំជីរោទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាអ្នកដាំឬស្សីផ្អែម ដើម្បីយកទំពាំង លក់បានបញ្ជាក់ ឱ្យដឹងថា គាត់បានដាំឬស្សី ផ្អែមនេះ រយៈពេលជិត ៣ឆ្នាំ មកហើយ ការប្រមូលផល បានជាបន្តបន្ទាប់ដែរ ពីមួយឆ្នាំ ទៅមួយឆ្នាំ បានផលកើនឡើង ជាលំដាប់ ។ ពូជទំពាំងឬស្សីផ្អែម យើងដាំរយៈពេល ១ឆ្នាំ វាចាប់ឱ្យផលហើយ ឬស្សីអាយុ ៣ឆ្នាំ វាឱ្យផលពេញតែម្តង កសិករកាត់ទំពាំង លក់រយៈពេលពី៣ថ្ងៃ ទៅ១សប្តាហ៍គាត់ អាចប្រមូលផលបានពី ៥០ ទៅ៨០គីឡូក្រាម ក្នុងទំហំដី៨០អា ។

ពាក់ព័ន្ធកត្តាពូជ គាត់បានទៅទិញ ពូជឬស្សីនេះ មកពីប្រទេសថៃ កូនឬស្សីមួយ ដើមតម្លៃ ៨.០០០រៀល ។ លោក ពូបន្តថា ៖ តែពេលនេះសំបូរ ពូជឬស្សីផ្អែមនេះណាស់ ព្រោះឥឡូវសំបូរអ្នកដាំ លោកពូ ដាំឬស្សីផ្អែមនេះ គឺលោកពូចេះតែ ដាំតាមការសួរនាំតៗគ្នា និង ស្រាវជ្រាវ ដោយខ្លួនឯងបន្ថែមខ្លះ ។ ចំពោះកាថែទាំគឺ លោកពូត្រូវ សំអាតស្មៅបាញ់ទឹក អោយដីសើមរហូតគឺ២ថ្ងៃម្តង ដើម្បីអោយ ទំពាំងលូតលាស់ បានរហ័សកសិករ ត្រូវជ្រោយដី ពូនគល់ដើម្បី ឱ្យដីធូរទំពាំងងាយដុះ ។ ការប្រើជី គឺ ជីលាមកគោ ពូជឬស្សីផ្អែម វាមានអាយុ រហូតដល់២០ឆ្នាំឯណោះ ភាពប្រឈមរបស់វា គឺនៅរដូវវស្សា ទឹកទន្លេឡើងលិច ទំពាំងត្រូវរលួយ តែវាមិនងាប់ដើមទេ។ ចំពោះទីផ្សារ លោកពូ យកទៅលក់នៅ ផ្សារដើមគរ រាជធានីភ្នំពេញ តម្លៃ៤.០០០រៀល ក្នុង ១គីឡូក្រាម បើប្រៀបធៀប តម្លៃឆ្នាំទៅមិញ តម្លៃមិនខុសគ្នាទេ គឺនៅថេរ ។ ផលប្រយោជន៍ របស់ទំពាំង គឺធ្វើជាបន្លែ សំរាប់ស្លរ ឆារ ខ ទំពាំងជូរ ទំពាំងត្រាំទឹកផ្អក ។

លោក តឹក លាង មេឃុំជីរោទី១ បានបញ្ជាក់ឱ្យដឹងថា កសិករនៅ ភូមិជីរោក្រោមទី១ និងភូមិរការធំ មានបងប្អូន ប្រជាពលរដ្ឋសរុប ចំនួន ៣៩៥គ្រួសារ ហើយទាំងពីរ ភូមិនេះ មានបងប្អូន ចំនួន ៦គ្រួសារដែរ បាននាំគ្នាដាំពូជ ទំពាំងឬស្សីផ្អែម តាមការសង្កេតឃើញថា ចាប់ពីពួកគាត់ បានជ្រើសរើស ដាំទំពាំងឬស្សី ផ្អែមនេះមក គាត់មាន ជីវភាពធូរធារជាងមុនឆ្ងាយ ហើយឆ្នាំក្រោយ នឹងអាចមាន បងប្អូនយើង នាំគ្នាដាំបន្ថែម ទៀតផងដែរ ៕