Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្បាលដីចំនួន៣.០១២ ស្មើនិង២ភូមិ គឺភូមិស្នាកកណ្ដាល និងភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ ដើម្បីកែតម្រូវក្នុងរយៈពេល១៥ថ្ងៃ

  • បោះពុម្ព

( បងប្អូនប្រជាពលរដ្ឋ ដែរជាម្ចាស់ក្បាលដី ត្រូវមានកាតព្វកិច្ច ក្នុងការត្រួត ពិនិត្យមើល ឈ្មោះ កម្មសិទ្ធដី និងប្រភេទដី អោយបានត្រឹមត្រូវ ក្នុងរយៈពេល ១៥ថ្ងៃ ក្រោយពេលបិទផ្សាយ ដើម្បីកុំឲ្យមាន បញ្ហាទៅ ថ្ងៃក្រោយទៀត ) នេះ

ជាការលើកឡើង របស់លោក ហ៊ីង ស៊ីថា អនុប្រធាន មន្ទីររៀបចំ ដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្តត្បូងឃ្មុំ នៅក្នុងពិធីប្រកាសបិទផ្សាយ ទិន្នន័យ ជាសាធារណៈ នៃឯកសារនូវការវិនិច្ឆ័យ ចំនួន ២ភូមិ ស្មើ៣.០១២ក្បាលដី ស្ថិតនៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ។

បើតាមរបាយការណ៍ របស់លោក អ៊ូ សាក់ ប្រធានគ្រប់គ្រង ការងារតំបន់វិនិច្ឆ័យ ស្រុកពញាក្រែក បាន ឲ្យដឹងថា៖ ក្រុមការងារ បានចាប់ផ្ដើម អនុវត្ត ការងារចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុង ស្រុកត្បូងឃ្មុំនេះ ចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧មក ហើយមកដល់ពេលនេះ ក្រុមការងារយើង បានសំរេចលទ្ធផលដូចជា ៖ ទិន្នន័យដែល ធ្វើការប្រមូលបានមានចំនួន ៦.៣១២ក្បាលដី ទិន្នន័យដែលបញ្ចូល ក្នុងកុំព្យូទ័រមាន ចំនួន ៦.០១២ក្បាលដី ទិន្នន័យដែលគូរ ក្នុងកុំព្យូទ័របានចំនួន ៦.០១២ក្បាលដី ។

ដោយឡែក ក្រុមការងារបានធ្វើការ បិទប្រកាសផ្សព្វផ្សាយនូវ ទិន្នន័យជាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងឃុំដូនតី ចំនួន ០២ភូមិទៀត គឺភូមិស្នាកកណ្ដាល និងភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក ដែលមានក្បាលដី សរុបចំនួន ៣.០១២ក្បាលដី ក្នុងនោះភូមិស្នាកកណ្ដាល មានចំនួន ១.៤៩២ក្បាលដី និងភូមិអង្គរលើ មានចំនួន ១.៥២០ក្បាលដី ។

លោក ហ៊ីង ស៊ីថា អនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោដី ខេត្ត ក៏បានកោតសរសើរ ចំពោះមន្ត្រីជំនាញគ្រប់ លំដាប់ថ្នាក់ ក៏ដូចជាជ្ញាធរ មូលដ្ឋានព្រមទាំងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក្នុងការសហការធ្វើឲ្យដំណើរការនេះ សម្រេចទៅតាមផែនការគ្រោងទុក។ លោក បានបន្តទៀតថា៖រាជរដ្ឋាភិបាល បានធ្វើកំណែទម្រងដីធ្លី គឺការប្រមូលផ្ដុំសំខាន់ លើវិធានការពង្រឹង ប្រព័ន្ធគ្រប់គ្រង បែងចែក និងប្រើប្រាស់ដីធ្លី ប្រកបដោយ សមធម៌ និងដោយធានា បាននូវប្រសិទ្ធភាព សេដ្ឋកិច្ច តាមរយៈការចុះបញ្ជីដីធ្លី ការធានាសុវត្តិភាពនៃ កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ និងការដោះស្រាយ វិវាទដីធ្លី ដោយឈរលើគោលការណ៍ ជួយប្រជាពលរដ្ឋ ជាពិសេសគ្រួសារ និងក្រុមងាយរងគ្រោះ ។

លោក ហ៊ីង ស៊ីថា បានផ្ដាំផ្ញើដល់ ប្រជាពលរដ្ឋដែល ជាម្ចាស់ដីស្ថិតនៅ ភូមិស្នាកកណ្ដាល និងភូមិអង្គរលើ ឃុំដូនតី ស្រុកពញាក្រែក ទាំងអស់ សូមចូលរួមក្នុង ការត្រួតពិនិត្យប្លង់សុរិយោដី ប្រភេទដី បញ្ជីឈ្មោះម្ចាស់ដី និងទ្រព្យកម្មសិទ្ធិដីធ្លី ដែលបានបិទ ប្រកាសផ្សព្វផ្សាយ ជាសាធារណៈ ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដែលមានរយៈពេល ១៥ថ្ងៃ កុំបីខកខានឡើង ដោយមន្ត្រីរបស់យើង នៅប្រចាំការនៅ កន្លែងបិទផ្សាយដើម្បី រង់ចាំជួយពន្យល់បងប្អូន និងទទួលនូវរាល់ការ សុំកែតំរូវរបស់ បងប្អូនផងដែរ ។

នាឱកាសនោះដែរ លោក លី សុភាលីន អភិបាល ស្រុកពញាក្រែក បានថ្លែងអំណរគុណ ដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដី ទាំងអស់ ដែលបានចូលរួមសហការណ៍ ជាមួយមន្ត្រីជំនាញ សុរិយោដី ដើម្បី ធ្វើការវាស់វែង ឲ្យមានលក្ខណៈងាយស្រួល និងឆាប់រហ័ស ។ ម្យ៉ាងវិញទៀត ម្ចាស់ក្បាលដី ទាំងអស់ ត្រូវមកត្រួតពិនិត្យ មើលបញ្ជីរឈ្មោះដីធ្លី អោយបានយ៉ាង តិចម្ដង ដើម្បីធានា អោយបាននៃ ភាពច្បាស់លាស់ នៅពេលចែកប័ណ្ណជូន បងប្អូនបប្រជាពលរដ្ឋនា ពេលខាងមុខ និងសូមចូលរួម សហការជាមួយ សមត្ថកិច្ច ក្នុងចលនា ប្រឡងប្រណាំងភូមិ ឃុំ មានសុវត្តិភាព ពិសេសត្រូវជៀស ឲ្យឆ្ងាយពីគ្រឿងញៀន ផងដែរ ៕