កិច្ចប្រជុំសាមញ្ញ លើកទី៤៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ
- សេចក្ដីលម្អិត
- ជំពូក៖ ព័ត៌មានខេត្ត
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ បានប្រារព្ធ កិច្ចប្រជុំសាមញ្ញ លើកទី៤៧ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានស្ដីទី ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ ក្នុងនោះការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ /អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធ យ៉ាងច្រើនកុះករ ។
សូមបញ្ជាក់ថា ៖ នៅក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៤៧ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត នាពេលមាន របៀបវិរៈចំនួន៣ រួមមាន ៖ ១.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាង កំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញ លើកទី៤៦ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ២.ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងរបាយការណ៍ រីកចម្រើនប្រចាំត្រីមាសទី១ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ៣.ពិនិត្យ ពិភាក្សា និងអនុម័តលើ សេចក្តីព្រាងផែនការ សកម្មភាពការងារ រយ:ពេលបីខែ (មេសា ឧសភា និងមិថុនា) ឆ្នាំ២០១៨ របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ និង.បញ្ហាផ្សេងៗ ៕