បណ្តាញសង្គម

ឯកឧត្តម វង សូត បានអញ្ជើញចុះ ជួបសំណេះសំណាល ក្នុងអង្គវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋចំនួន ១,២០២នាក់ មកពី២៣ ភូមិ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃចន្ទ ៩ រោច ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនិងថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៨ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ស្រុកពញាក្រែក

និងឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះ ជួបសំណេះសំណាល ក្នុងអង្គវេទិការសាធារណៈ ជាមួយប្រជាពលរដ្ឋចំនួន ១,២០២នាក់ មកពី២៣ ភូមិ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។ នាឱកាសនោះដែរ ឯកឧត្តម គណៈអធិបតី បានឧបត្ថម្ភថវិការ ជូនដល់មណ្ឌល សុខភាពពន្លៃ ចំនួន ១០លានរៀល និងប្រជាពលរដ្ឋចំនួន ១,២០២នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមារ១ និងថវិកា ១៥,០០០៛ ផងដែរ៕