បណ្តាញសង្គម

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យបង្កើតខេត្តថ្មី ដែលមានឈ្មោះថាត្បូងឃ្មុំ

ព្រះមហាក្សត្រ ប្រកាសបង្កើតខេត្តថ្មីមួយទៀតឈ្មោះ ខេត្តត្បូងឃ្មុំ ដោយកាត់យកក្រុងចំនួន ១ និងស្រុកចំនួន ៦ ចេញពីខេត្តកំពង់ចាម ដោយក្នុងនោះមាន ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកពញាក្រែក និង ស្រុកមេមត់ នេះបើយោងតាមព្រះរាជក្រិត្យរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤។