Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត៖(កីឡាករល្អ ត្រូវគោរពតាមគោលការណ៍ និងបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីស្រឡាញ់កីឡាពិតប្រាកដ ស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ឡើយ)

  • បោះពុម្ព

(កីឡាករល្អ ត្រូវគោរព តាមគោលការណ៍ និងបទបញ្ជាបច្ចេកទេសនៃការប្រកួត ដោយឈរលើស្មារតីស្រឡាញ់កីឡាពិតប្រាកដ ស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពីការឈ្នះចាញ់ឡើយ)នេះ ជាការលើកឡើងរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ ថ្លែងក្នុងពិធីបើកការប្រកួត កីឡាមហាជនជម្រើនជើងឯក ថ្នាក់ខេត្តប្រចាំឆ្នាំ២០១៨ ទូទាំងខេត្តត្បូងឃ្មុំ នៅទីលាន បាលទាត់ក្រុងសួង ស្តិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ នាពេលកន្លងទៅថ្មីៗនេះ ។

នាឱកាសសំណេះសំណាល ជាមួយក្រុមកីឡាករ កីឡាការនីនេះដែរ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ៖ ដើម្បីឆ្លើយតបបានទៅនឹង គោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការកំណែទម្រង់ ក្រសួងអប់រំយុវជន និងកីឡា បានឈរលើ មូលដ្ឋាននៃ យុទ្ធសាស្ត្រចតុកោណ និងគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យ អប់រំកាយនិងកីឡានេះ ក្រសួងបានស្វែងយល់ពីគន្លឹះ ក្នុងទិសដៅដោយធ្វើ ឲ្យមានប្រសិទ្ធភាព ស្របតាមផែនការ យុទ្ធសាស្ត្រនៃ ការធ្វើកំណែទម្រង់ វិស័យអប់រំកាយ និងកីឡា ដើម្បីឈានទៅដណ្តើម មេដាយជូនជាតិ និងនៅលើឆាក អន្តរជាតិផងដែរ ។

ឯកឧត្តម ក៏បានថ្លែងការ កោតសរសើរចំពោះ គណៈកម្មការកីឡា ដែលបានរៀបចំ ឲ្យមានការប្រកួត និងក្រុមកីឡាករ ក្នុងការចូលរួម ប្រកួតរួមគ្នា គោរពគោលការណ៍ និងបទបញ្ជាបច្ចេកទេស នៃការប្រកួត ដោយឈរលើស្មារតី ស្រឡាញ់កីឡាពិតប្រាកដ ស្របតាមសមត្ថភាពរបស់ខ្លួន ដោយមិនគិតតែពី ការឈ្នះចាញ់ឡើយ ដើម្បីរួមគ្នាជួយលើកស្ទួយ កីឡាក្នុងខេត្ត ឲ្យកាន់ផុសផុលជាងនេះ ថែមទៀត ដែលជាផ្នែកមួយជួយបណ្តុះ ធនធានកីឡាករ សម្រាប់ក្រុមជម្រើសថ្នាក់ខេត្ត និងថ្នាក់ជាតិ ។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានផ្ដាំផ្ញើដល់មន្រ្តី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញ ខេត្តទាំងអស់ និងអ្នកស្នេហាវិស័យ កីឡាទាំងអស់ សូមចូលរួមបំផុសចលនា គ្រប់ប្រភេទកីឡា ទូទាំងខេត្ត ឲ្យបានទូលំទូលាយ ធ្វើយ៉ាងណាឲ្យយុវវ័យ នាំគ្នាងាកមកលេងកីឡា ដើម្បីសុខភាព ហើយត្រូវជៀសឲ្យឆ្ងាយ នូវល្បែងអបាយមុខផ្សេងៗ ពិសេសត្រូវនិយាយថាទេ «ចំពោះគ្រឿងញៀន» ។

បើតាមរបាយការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា៖ ការប្រកួតកីឡា ក្នុងឆ្នាំ២០១៨នេះ មានក្រុមមហាជន ចូលរួមប្រកួតទាំង ៧ក្រុង/ស្រុក ក្នុងនោះ មានប្រភេទកីឡាបាល់ទាត់ បុរសចំនួន១០ក្រុម បាលទាត់នារីចំនួន ៤ក្រុម បាល់ទះបុរសចំនួន ៦ក្រុម បាលទះនារីចំនួន៤ក្រុម បាល់បោះបុរសចំនួន ៣ក្រុម បាល់បោះនារីចំនួន៣ក្រុម អត្តពលកម្មបុរស/នារីចំនួន០២ក្រុម ប៉េតង់បុរស ចំនួន៣ក្រុម ប៉េតង់នារីចំនួន៣ក្រុម សរុបក្រុមកីឡាករ /កីឡាការនី ចំនួន ៣៨ក្រុម ក្នុងនោះនារីចំនួន ១៤ក្រុម សរុបកីឡាក/កីឡាការនីចំនួន ៤៩២នាក់ ក្នុងនោះនារី១៨០នាក់ សរុបប្រតិភូ គ្រូបង្វឹក គ្រូជំនួយចំនួន១០២នាក់ ក្នុងនោះស្រី១០នាក់ សរុបទាំងអស់មានចំនួន ៥៩៤នាក់ ក្នុងនោះនារី ១៩០នាក់ ស្មើនឹង៣១% ។