Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមរដ្ឋមន្ត្រី វង សូត ៖ ( ប្រទេសជាតិមានសុខសន្តិភាព គឺជាកត្តាសំខាន់បំផុត ដើម្បីធានាដល់ដំណើរការកសាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព

  • បោះពុម្ព

 ( ប្រទេសជាតិមានសុខសន្តិភាព គឺជាកត្តាសំខាន់បំផុត ដើម្បីធានាដល់ដំណើរការកសាង លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក៏ដូចជាការអភិវឌ្ឍ ប្រកបដោយចីរភាព) នេះ ជាការលើករបស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុង ពិធីបញ្ចុះខណ្ឌ សីមាព្រះវិហារ និងសម្ពោធដាក់ ឲ្យដំណើរការសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី ហៅវត្តជីមាន់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅ ភូមិជីមាន់ត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន យុវនីតិ សម្បទា បានឲ្យដឹងថា៖ គ្រប់សាសនាទាំងអស់អាច ស្ថិតស្ថេរនិងរីកចម្រើន ទៅបាន អាស្រ័យលើកម្ពុជាមានសុខសន្តិភាព ស្ថិរភាព មានលទ្ធិ ប្រជាធិបតេយ្យជាមុន ហើយអ្វីទាំងអស់នេះ មានតែរាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែមួយគត់ ដែលបាននាំមកឲ្យប្រជាពលរដ្ឋកម្ពុជា ពេញលេញដូចសព្វថ្ងៃ ។

ឯកឧត្តមរដ្ឋមន្ត្រី វង សូត បន្តថា ៖ កម្ពុជាមិនគ្រាន់តែ មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យប៉ុណ្ណោះទេ ប៉ុន្តែអ្វីជាការកត់សម្គាល់ជាងនេះ ទៅទៀតនោះ គឺវិស័យព្រះពុទ្ធសាសនា និងសាសនាទាំងអស់ ស្ថិតក្នុងភាពសុខដុមរមនា គ្មានជម្លោះសាសនានោះឡើយ ខណៈដែលប្រទេសមួយចំនួន កំពុងមានជម្លោះសាសនារហូតដល់មានការបង្ហូរឈាម គ្នាទៀតផង ។ ដូច្នេះទល់តែប្រទេសជាតិ មានការរីកចម្រើន ទើបប្រជាពលរដ្ឋ មានជីវភាពរស់នៅធូរធា ទើបអាចមានលទ្ធភាពក្នុងការ កសាងហេដ្ឋារចនាសម្ព័ន្ធ ព្រះពុទ្ធសាសនា ដូចជា៖ព្រះវិហារ កុដិ ឧបដ្ឋានសាលា ស្រះទឹកជាដើម និងមានលទ្ធភាពផ្គត់ផ្គង់ បម្រើដល់ព្រះសង្ឃ នៅទូទាំងប្រទេសផងដែរ ។

ឯកឧត្តម បានបញ្ជាក់ថា៖ វត្តមុនីរង្សី ហៅវត្តជីមាន់នេះ បានកសាងឡើង នៅក្នុងសម័យអាណានិគមន៍និយម បារាំងអំឡុងឆ្នាំ១៩០០ បើគិតមកដល់បច្ចុប្បន្ន មានអាយុ កាលជាង១០០ឆ្នាំ ហើយវត្តនេះ ក៏មិនខុសពីបណ្តា វត្តនានាដទៃទៀត នៅទូទាំងប្រទេសទេ គឺបានទទួលរងនូវការបំផ្លិច បំផ្លាញដោយរបប ប៉ុល ពត និងត្រូវបានស្តារឡើង វិញនៅក្រោយឆ្នាំ១៩៨២ ក្នុងនោះព្រះវិហារ ដែលជាសមិទ្ធផលដ៏ចាំបាច់ របស់វត្តត្រូវបានថ្នាក់ដឹកនាំ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយរួម គ្នាកសាងឡើង ដោយបានចំណាយថវិកា អស់ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក និងសមិទ្ធផលចាំបាច់មួយចំនួនទៀត ក៏បានកសាងឡើងក្នុងវត្តនេះដែរ ទុកសម្រាប់បម្រើដល់វិស័យ ព្រះពុទ្ធសាសនាតរៀងទៅ ៕

ចប់ប្រសាសន៍សំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី វង សូត បាននាំយកបច្ច័យចំនួន ៣០លានរៀល ប្រគេនដល់វត្តមុនីរង្សី ហៅវត្តជីមាន់ និងជូនថវិការ នឹងសំភារៈដល់ លោកគ្រូ អ្នកគ្រូ ជូនកងកំលាំងប្រដាប់អាវុធ សិស្សានុសិស្ស និងយាយជី តាជីផងដែរ ៕