Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមរដ្ឋមន្រ្តី វង សូត្រ ៖ ប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យទៅបាន គឺដោយសារការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋទៅលើប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន

  • បោះពុម្ព

ការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចអគ្កមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺបានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ ក្នុងនោះប្រទេស កម្ពុជាសម្រេចបាននូវ គ្រឹះលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិ មនុស្សបានយ៉ាងពេញលេញ ផ្ទុយពីក្រុម មនុស្សមួយចំនួនដែល បានដើរនិយាយរិៈគន់ មួលបង្កាច់តែ ប្រជាជន និងប្រទេសជាតិខ្លួនឯង ។

នេះជាការលើកឡើងរបស់ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីត យុទ្ធជន និងយុវនីតិសប្បទា ថ្លែងក្នុងពិធីសម្ភោធដាក់ ឲ្យប្រើប្រាស់សមិទ្ធិផល នានាក្នុង វត្តឧត្តមសាមគ្គី ស្ថិតក្នុងភូមិសន្ទៃទី១ ឃុំកក់ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ។

មានប្រសាសន៍ទៅកាន់ លោកយាយ លោកតា សិស្សា នុសិស្ស និងប្រជាពលរដ្ឋឯកឧត្តមរដ្ឋមន្ត្រី វង សូត បានលើឡើងថា វាជាសច្ចភាពមួយ ដែលយើងទាំងអស់គ្នា មិនអាចបដិសេធ បានឡើយចំពោះការស្រោចស្រង់ ប្រទេសជាតិពីរបបខ្មែរក្រហម និងបានអភិវឌ្ឍន៍ឲ្យភាព រីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យ ព្រះពុទ្ធសាសនា ដែលប្រជាជនខ្មែរ ភាគច្រើនគោរពប្រតិបត្តិ ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ៖ ដើម្បីរក្សាបាននូវសុខសន្តិភាព និងភាពរីក ចម្រើននេះ គឺអាស្រ័យលើបងប្អូនប្រជាពលរដ្ឋ ទាំងអស់រួមគ្នាការពារ ពោលគឺកុំចាញ់ឧបាយកល ជនឆបោកមួយចំនួនដែលបាន ត្រឹមនិយាយតែមិន បានធ្វើអ្វីទាល់តែសោះ ។ ដើម្បីជារួមចំណែក កសាងបន្ថែម ឯកឧត្តមក៏បាននាំយកថវិការ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាង២១លាន ប្រគេន និងជូនដល់ព្រះចៅអធិការ រួមទាំងគណៈកម្មាវត្តដើម្បី ដោះស្រាយកសាងបន្តផងដែរ ។

បើតាមរបាយការលោក លី សុភាលីន អភិបាលស្រុកពញា ក្រែកបានឲ្យដឹងថា វត្តឧត្តមសាមគ្តី គឺបានកសាងឡើងក្នុង អំឡុងឆ្នាំ១៩៩០ ក្រោកគំនិតផ្តួចផ្តើម របស់ប្រជាពលរដ្ឋចំណុះជើងវត្ត ផ្ទាល់ ។ បន្ទាប់ពីកសាង ព្រះចៅអធិការ និងគណៈកម្មការ រួមទាំងទាំងប្រជាពលរដ្ឋ បានកសាងនូវសមិទ្ធិផលនានា ដើម្បី ជាទីគោរពសក្ការៈ របស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាឧបដ្ឋាន សាលាដែលត្រូវសម្ភោធ ដាក់ឲ្យប្រើប្រាស់នាពេលនេះ ។

ចប់ប្រសាសន៍ សំណេះសំណាល ឯកឧត្តមរដ្ឋមន្ត្រី វង សូត បាននាំយកបច្ច័យចំនួន ២១លានរៀល ប្រគេនដល់ វត្តឧត្តមសាមគ្គី និងជូនថវិការ នឹងសំភារៈដល់ លោកគ្រូ អ្នកគ្រូ ជូនកងកំលាំង ប្រដាប់អាវុធ សិស្សានុសិស្ស និងយាយជី តាជីផងដែរ ៕