Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោរភ័ណ អភិបាលរងខេត្ត ៖ «ការប្រកួតកីឡានេះ ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ របស់យុវជនយើង»

  • បោះពុម្ព

«ការប្រកួតកីឡានេះ ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ របស់យុវជនយើង» នេះជាប្រសាសន៍របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោរភ័ណ អភបាលរងខេត្តត្បូងឃ្មុំ ថ្លែង ក្នុងពិធីបិទ ប្រកួតកីឡាមហាជន ជម្រើនជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០១៨ នៅទីលានបាល់ទាត់សួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។

នាឱកាសសំណេះសំណាល ជាក្រុមកីឡាករ/កីឡាការិនីនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោរភ័ណ អភិ បាលរងខេត្ត បានមានប្រសាសន៍ថា ៖ «ការប្រកួតកីឡានេះ ចាញ់ឈ្នះជារឿងធម្មតា តែអ្វីដែលសំខាន់ គឺសុខភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ របស់យុវជនយើង» ។ ម្យ៉ាងទៀត បច្ចុប្បន្នគ្រប់វិស័យកីឡា ក្នុងខេត្តរបស់យើង ត្រូវបានពង្រឹង និងពងី្រក គឺយើងមានកីឡាករ កីឡាការិនី ពោរពេញទៅដោយ ចិត្តអង់អាចក្លាហាន ស្វាហាប់សក្តិសមជា ពលរដ្ឋដ៏ឆ្នើម នៃ មាតុភូមិ ឃុំ ស្រុក មានទីលានសម្រាប់ហ្វឹកហាត់ និងលេងកីឡាផងដែរ ។ ក្នុងនោះកីឡាដើម្បីសុខភាព កីឡាប្រពៃណី ក៏មានសកម្មភាព ផុសផលស្ទើគ្រប់ទីកន្លែង ទាំងនេះជាសក្ខីភាព ដែលបញ្ជាក់ថា វិស័យកីឡា មានការរីកចម្រើន ទោះបីជាលទ្ធផល និងសកម្មភាព បទពិសោធន៍ បច្ចេកទេស ពេលប្រគួត និងទីលានហ្វឹកហាត់ពុំ ទាន់សមស្រប តាមគោលបំណង នៃការកំណត់ របស់យើងក៏ដោយ ។

ឯកឧត្តមបណ្ឌិត បានផ្ដាំផ្ញើដល់ក្មួយៗ សិស្សានុសិស្សទាំងអស់ ឲ្យនាំគ្នាលេងកីឡា ដែលអាចឲ្យសិស្សទទួល បាននូវសុខភាពល្អ មានទំនាក់ទំនងល្អ មានមេត្រីភាព និង មានសាមគ្គីភាព  ព្រមទាំងដើម្បីជៀស ឲ្យផុតពីគ្រឿងញៀន ព្រោះគ្រឿងញៀន នាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព បោះបង់ការសិក្សា កើតមានអំពើហិង្សា លួច ឆក់ ប្លន់ ដែលបង្កឲ្យមាន អសន្តិសុខដល់សង្គម និងធ្វើឲ្យបាត់បង់នូវកម្លាំង ធនធានមនុស្សក្នុង ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបណ្តាល ឲ្យប៉ះពាល់ដល់ កំណើនសេដ្ឋកិច្ចជាតិ ទៀតផង ។

ឯកឧត្តម បន្តថា ៖ ការឈ្នះរបស់យើងត្រូវ តែផ្អែកលើកត្តាមួយចំនួន ដូចជា បទពិសោធន៍ សមត្ថភាព បច្ចេកទេស កម្លាំងនិងប្រាជ្ញា ស្មារតី នៅពេលប្រកួតហើយត្រូវ គោរពបទបញ្ញត្តិ និងវិន័យពេលប្រកួត សីលធម៌ពេលប្រកួត ហើយការប្រកួតនាពេលនេះ មិនមែនព្រោះតែរង្វាន់ សម្រាប់ការឈ្នះនោះទេ គឺដើម្បីជួយឲ្យកីឡាករ កីឡាការិនីម្នាក់ៗ មានការអភិវឌ្ឍទាំងផ្នែក រាងកាយចិត្តវិទ្យា សង្គមវិទ្យា តាមបច្ចេកទេសជំនាញ និងសមត្ថភាព ទទួលបាននូវពេល ធ្វើការហ្វឹកហាត់ ពោលគឺត្រូវគិតពីសុវត្តិភាព និងអាកប្បកិរិយាប្រកបដោយសីលធម៌ ការគោរពគ្នានៅពេលប្រកួត ដូច្នេះគួរតែកីឡាករ កីឡាការិនីម្នាក់ៗ អនុវត្តឲ្យបាននៅពេលប្រកួត ។