បណ្តាញសង្គម

របរដាំពោតយកស្នៀតពោតលក់ របស់ប្រជាកសិករ ស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ប្រជាកសិកររស់នៅតាម ដងទន្លេមេគង្គប្រមាណជា ១០ភាគរយ ប្រកបរបរដាំពោត យកស្នៀតពោតលក់ ទទួលបានជីវភាព ធូរធាមួយកំរឹតថែមទៀត របស់បងប្អូនប្រជាកសិករ នៃខេត្តត្បូងឃ្មុំ ។

លោក ម៉េង ហៃ អាយុ ៣៣ ឆ្នាំ ជាប្រជាកសិកររស់ នៅក្នុងភូមិជីរោទី ១ ឃុំជីរោទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា របរដាំពោតនេះ គឺជាដំណាំរួមផ្សំ របស់ប្រជាកសិករ ដែលរស់នៅតាមដងទន្លេមេគង្គ ក្នុងខេត្តត្បូងឃ្មុំ តាំងពីដូនតារៀងមក ។ បងប្អូនប្រជាកសិករ បាននាំគ្នាដាំដំណាំពោតនេះ មានពូជពោតក្រហម និងពូជពោតខ្មែរ ដែលគេនិយមហៅថា ពោតដំណេីបខ្មែរនោះ ពោតក្រហមគេដាំយកគ្រាប់ ពោតដំណេីបខ្មែរ កសិករដាំយក ស្នៀតលក់ក៏បាន យកផ្លែលក់ក៏បាន តែឆ្នាំនេះ ស្នៀតពោតមានទីផ្សារល្អ ជាងផ្លែ មានម៉ូយក្នុងស្រុក មកទិញដល់ចំការតែម្តង ។

លោក ម៉េង ហៃ បានបន្តថា ការដាំពោតយកស្នៀត មិនខុសពីដាំពោត យកផ្លែធម្មតា នោះទេប៉ុន្តែវាឆាប់ បានទទួលផលជាង ដាំពោតយកផ្លែ គឺរយះពេលតែ ពីរខែទេពោត និង ផ្ដល់ផល ហើយមួយរដូវ ទឹកទន្លេស្រកដាំ បានបីដង ។ ការដាំពោតមុន ដំបូងភ្ជួររាស់ដី អោយស្អាតរួចដាក់ គ្រាប់ពោតដាំ ស្រោចទឹកថែរ ទាំសំអាតស្មៅ ដោយមិនបាច់ ប្រើថ្នាំសំលាប់សត្វល្អិត ដូចពោតដាំយកផ្លែទេ ចំណែកជីជាតិគឺទឹក ទន្លេមេគង្គហូរនាំ មកចាក់ទុកអោយពួកគាត់ នៅរដូវទឹកឡើងជា រៀងរាលឆ្នាំហើយ គឺមិនបាច់ប្រើជីគីគីីទេ ។

ជាងនេះទៀតកសិករ អាចយកទៅ លក់បោះអោយម៉ូយនៅក្នុងផ្សារបឹងកុក ខេត្តកំពង់ចាមខ្លះ និង លក់ខ្លួនឯងខ្លះ រឹតតែបានតម្លៃខ្ពស់ ក្នុងនោះដែរ តម្លៃ ១០ ស្នៀតពោតតម្លៃ ១.០០០រៀល ក្នុង ១ ថ្ងៃបើគាត់លក់តិច បានតិចបើលក់ច្រើន បានច្រើនតាមហ្នឹងដែរ ។ ចំពោះផលប្រយោជន៍ របស់ពោតគឺ ដើមលក់អោយគេយក ទៅអោយគោស៊ី ចំណែកស្នៀតពោតគឺជាបន្លែសម្រាប់ស្ល ឆា ស្ងោរធ្វើជាអន្លក់ មានឱជារសឆ្ងាញ់ ហើយគ្មានជាតិគីមីទេ ហេីយក្នុងទំហំដី៣០អា ក្នុងរយ:ពេល៣ដងកសិករ អាចរកប្រាក់ចំណូល បានមិនក្រោម ៦លានរៀលនោះទេ ។

លោក រ័ត្ន សំណព្វ មន្ត្រីកសិកម្មស្រុកត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងដែរថា នៅក្នុងស្រុកត្បូងឃ្មុំ មានផ្ទៃដីតាម ដងមាត់ទន្លេមេគង្គ ចំនួន ៩០០ហិកតា ដែលកសិករនិយមដាំពោត ដែលមានពូជពោតក្រហម និងពោតស ភាពប្រឈម របស់ពោត គឹជំងឺឆ្គួត (ក្រហមស្លឹក ដេីម) គឺដោយសារ បាក់តេរី សត្វល្អិត វា ស៉ីបំផ្លាញ ឬស ដេីម ស្លឹក របស់ពោត កសិករអាចប្រេីថ្នាំពុលធម្មជាតិ កំចាត់វាបាន ឆ្នាំនេះ ពោតឱ្យផល ល្អជាងឆ្នាំទៅ ៕