បណ្តាញសង្គម

លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំ ក្រុមគ្រូពេទ្យមនុស្សធម៌សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មកពិនិត្យ និងព្យាបាលជម្ងឺ ជូនដល់កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ស្ថិតនៅទីបញ្ជាការកងវរៈសេនាតូចលេខ ២ ស្ថិតនៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០១៨ ក្រុមគ្រូពេទ្យមនុស្សធម៌សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា បានអញ្ជើញមកពិនិត្យ និងព្យាបាលជម្ងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ស្ថិតនៅទីបញ្ជាការកងវរៈសេនាតូចលេខ ២ ក្នុងភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

កម្មវិធីនេះ ក៏មានការចួូលរួមសម្របសម្រួលពីសំណាក់មន្ត្រីរាជការសាលាស្រុកពញាក្រែក ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក កងកម្លាំងសមត្ថកិច្ច និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពញាក្រែក និងវិទ្យាល័យក្រែក ដោយមានអ្នកមកពិនិត្យជម្ងឺសរុបចំនួន ១៧០១ នាក់ ។