បណ្តាញសង្គម

ម៉ូតូព្រលះជាមួយរថយន្ត បណ្តាលឱ្យ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៨ នេះ មានមនុស្សម្នាក់ បានស្លាប់នៅនឹង កន្លែងកេីតហេតុ និងម្នាក់ទៀត របួសធ្ងន់ ត្រង់ចំណុច ភូមិដងកាំបិត ឃុំស្រឡប់ ស្រុក/ខេត្តត្បូងឃ្មុំ ។

ក្នុងករណីគ្រោះ ថ្នាក់ចរាចរនេះ បង្កឡេីងដោយម៉ូតូវ៉េវ បានបុកពេញទំហឹង ជាមួយរថយន្តសាំយ៉ុង ក្នុងដំណេីរច្រាសទិសគ្នា ( ម៉ូតូពីលិចទៅកេីត រថយន្តពីកេីតទៅលិច ) ហេីយនៅពេលក្រោយ កេីតហេតុ អ្នកបេីកបររថយន្តចុះ រត់គេចខ្លួនបាត់តែម្តង ។ សមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ឱ្យដឹងថា ករណីគ្រោះថ្នាក់ ចរាចររវាង ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បេីកបរដោយឈ្មោះ ឆិត ឆាត ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិ ដូងព្រះ ឃុំអញ្ចេីម ស្រុក/ខេត្តត្បូងឃ្មុំ របួសធ្ងន់ ។ បានដុបឈ្មោះ គង់ ងន់ ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា បានស្លាប់នៅ នឹងកន្លែងកេីតហេតុ ។

បានបុកគ្នាពេញទំហឹងជាមួយរថយន្ត សាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2AJ.6864 អ្នកបេីកបរមិនស្គាល់ឈ្មោះ នឹងអាស័យដ្ឋាន ក្នុងដំណេីរច្រាសទិសគ្នា (រថយន្តពីកេីតទៅលិច) ក្រោយពេលកេីតហេតុ អ្នកបេីកបររថយន្ត បានរត់គេចខ្លួនបាត់ ។ មូលហេតុ បេីកបរក្នុងល្បឿនលឿន ទាំងរថយន្តនិងម៉ូតូ តៃកុងម៉ូតូ និងអ្នកជិះ រួមដំណេីរមិនមានពាក់ មួកសុវត្ថិភាពទៀតផង ។

បច្ចុប្បន្ន អ្នករបួសធ្ងន់សមត្ងកិច្ច បានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកក្រុងសួង អ្នកស្លាប់ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាម លក្ខណ:ប្រពៃណី ដោយឡែកម៉ូតូខូច ខាតយ៉ាងធ្ងន់ធ្ងរ និងរថយន្តត្រូវបញ្ជូន ទៅរក្សាទុកនៅអធការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ ដេីម្បីចាត់ការតាមច្បាប់ ៕