បណ្តាញសង្គម

វេទិកាសន្ទនារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ លើកទី២២ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នេះ វេទិកាសន្ទនារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ លើកទី២២ នៅខេត្តត្បូងឃ្មុំ

បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តម ស៊ាក ឡេង ប្រធានស្ដីទី ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម ហាក់ សុខមករា អភិបាលរង ខេត្តត្បូងឃ្មុំ ក្នុងនោះដែរ ក៏មានការអញ្ជើញចូលរួម ថ្នាក់នាំមន្ទីរ/ អង្គភាពជុំវិញខេត្ត អង្គការ សមាគម សហជីព និងសហគមន៍ ទូទាំងខេត្តត្បូងឃ្មុំ ។