បណ្តាញសង្គម

អគ្គីភ័យបានឆាបឆេះ ផ្ទះ១ខ្នង សល់តែជើងសសរ ស្រុកអូរាំងឪ

ត្បូងឃ្មុំ៖ នៅវេលាម៉ោង ១៦ និង ២០ នាទី ថ្ងៃទី ១៦ ខែឧសភា ២០១៨ មានអគ្គីភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ១ ខ្នងសល់តែជើងសសរ នៅក្នុងភូមិ បឹងកណ្ដាល ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

បើតាមប្រភពពី លោក លឿង រដ្ឋា អធិការនៃ អធិកាដ្ឋាននគរបាល ស្រុកអូរាំងឪ បានអោយដឹងថា កាលពីវេលា ម៉ោងខាងលើ មានអគ្គីសភ័យ បានឆាបឆេះផ្ទះ ប្រជាពលរដ្ឋ សង់ពីឈើប្រក់ក្បឿង ទំហំ ៧ម៉ែត្រ គុណ ៩ម៉ែត្រ ដែលមានម្ចាស់ ឈ្មោះ ប៉ា ស្រុឺ ភេទប្រុស អាយុ ៨០ ឆ្នាំ ប្រពន្ធឈ្មោះ សាន សារុន អាយុ ៤៧ ឆ្នាំ នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ មូលហេតុមកពី ឆ្លងចរន្តអគ្គីសនី ខណៈម្ចាស់ផ្ទះឈឺ រវល់ទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ គ្មានមនុស្សនៅផ្ទះ ។

លោក អធិការ បន្តទៀតថា ក្រោយពីបានដឹង ព័ត៌មានភ្លាមមានរថយន្ត ពន្លត់អគ្គីភ័យចំនួន ២ គ្រឿងរបស់អធិការដ្ឋាន នគរបាលស្រុកអូរាំងឪ ១ គ្រឿង និង រថយន្តពន្លត់អគ្គីភ័យ របស់អធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ ១ គ្រឿងជួយអន្តរាគមន៍ ដោយប្រើប្រាស់ ទឹកអស់ ២ រថយន្តទើបគ្រប់គ្រង ស្ថានការណ៍បាន មិនឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងទេ ហេីយការខូចខាត ទ្រព្យសម្បត្តិអស់ចំនួនប៉ុន្មាន នោះនៅពុំទាន់ដឹងដែរ ៕