Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច ហេង សំរិន ប្រគល់ផ្ទះថ្មី ១០ ខ្នង ដល់ពលរដ្ឋក្រីក្រ ក្នុងខេត្តត្បូងឃ្មុំ

  • បោះពុម្ព

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបាន ប្រគល់ ផ្ទះថ្មថ្មីចំនួន ១០ខ្នង ជូនដល់ប្រជាពលរដ្ឋ ក្រីក្រចំនួន ១០គ្រួសារ នៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា ពិធីប្រគល់ផ្ទះថ្មថ្មីនេះ បានប្រព្រឹត្តទៅ នៅ ក្នុងឱកាសបុណ្យខួប គម្រប់៨០ ឈានចូល ៨១ឆ្នាំ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន រួមទាំង លោកជំទាវ សៅ ទី ហេងសំរិន គម្រប់ខួបថ្ងៃទី ២៥ ខែឧសភា ឆ្នាំ១៩៤៣-ថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០១៤ នៅភូមិគ្រឹះសម្តេច ស្ថិតនៅ ភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៤ ។

ថ្លែងនៅក្នុងឱកាសរំលឹកខួបនោះ សម្តេច ហេង សំរិន បានមានប្រសាសន៍ថា “ការចែកផ្ទះចំនួន ១០ខ្នង ជូនប្រជាពលរដ្ឋក្រីក្រចំនួន ១០គ្រួសារ នៅភូមិថ្លុកត្រាច នាពេលនេះ គឺជាការ ចែកជូនបន្ថែមលើផ្ទះចំនួន ១៦ខ្នង ដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១៦គ្រួសារ ដែលសម្តេចបានប្រារព្ធពិធីប្រគល់ផ្ទះជូន កាលពីឆ្នាំ ២០១៣កន្លងមក ។ ចំពោះគ្រួសារណា ដែលពុំទាន់ទទួល បានផ្ទះ ស្នាក់នៅ សម្តេចនឹងបន្តសាងសង់ ចំនួន ២០ខ្នង ផ្ទះបន្ថែមជូនទៀតដើម្បីចែកជូន” ។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ផងដែរថា ការសាងសង់ផ្ទះនេះ មិនមែនជាថវិកា របស់សម្តេចផ្ទាល់ នោះទេ សម្តេចគ្រាន់តែ ជាអ្នកមានគំនិតផ្តួចផ្តើម ចំណែកថវិកា ជារបស់សប្បុរសជន ដែលស្មោះស្ម័គ្រ រួម ចំណែក ដើម្បីកសាងជូនប្រពលរដ្ឋក្រីក្រ នៅតំបន់ដាច់ស្រយាល ដូច្នេះ ហើយនៅតាមផ្ទះឧបត្ថម្ភនីមួយៗ ឥតមានឈ្មោះសម្តេចទេ គឺមានតែឈ្មោះម្ចាស់ផ្ទះគេ ជួយឧបត្ថម្ភតែប៉ុណ្ណោះ ៕