បណ្តាញសង្គម

ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបណីយកម្ម និងសំណង់ អញ្ជើញសម្ពោធសាលាពុទ្ធិកបឋមសិក្សា វត្តបុប្ផាគិរីសុវណ្ណារាមគគីរ ហៅវត្តគគីរ

ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបណីយកម្ម និងសំណង់ បានលើកឡើងថា ៖ សុខសន្តិភាព បានមកពីសន្លឹងឆ្នោតដែលបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមបោះឆ្នោតជូនរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដើម្បីនាំមកនូវការរីកចម្រើនល្អខាងសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងនាំមកនូវប្រជាធិបតេយ្យដ៏ល្អផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសសម្ពោធសាលាពុទ្ធិកបឋមសិក្សា វត្តបុប្ផាគិរីសុវណ្ណារាមគគីរ ហៅវត្តគគីរ ជួបសំណេះសំណាលបងប្អូនប្រជាពលរដ្ឋនៅឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។